បំផុស​ខែសកម្មភាព​ជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ​

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២ ខែតុលា នៅវិមានវប្បធម៌មិត្តភាព Viet-Xo ទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីចាប់ផ្តើមខែសកម្មភាពជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ និងដាក់ឲ្យដំណើរការបណ្តាញសង្គមសំឡេង TATU ជាផ្លូវការ។
បំផុស​ខែសកម្មភាព​ជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ​ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Huy Dung។ (រូបថត៖ congluan.vn)

ថ្លែងមតិក្នុងកម្មវិធីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Huy Dung បានឲ្យដឹងថា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចចិត្ត យកថ្ងៃទី ១០ ខែតុលារៀងរាល់ឆ្នាំ ធ្វើជាទិវាផ្លាស់ប្តូរឌីជីថលជាតិ។ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ បានរៀបចំការបំផុសកម្មវិធី "ខែតុលា - ខែនៃការប្រើប្រាស់ឌីជីថល" ក្នុងគោលបំណងឱ្យប្រជាជនទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល។ បណ្តាទីភ្នាក់ងាររដ្ឋ និងសហគមន៍ធុរកិច្ចបានរួមដំណើរជាមួយប្រជាជនក្នុងដំណើរការផ្លាស់ប្តូរឌីជីថល តាមរយៈគោលនយោបាយប្រើប្រាស់ផលិតផលនិងសេវាកម្មឌីជីថល ជាមួយអនុគ្រោះរហូតដល់៥០%។ ទាក់ទងនឹងព្រឹត្តិការណ៍បើកដំណើរការបណ្តាញសង្គមសំឡេង TATU អនុរដ្ឋមន្ត្រី លោក Nguyen Huy Dung បានសង្កត់ធ្ងន់ថា៖ “ព្រឹត្តិការណ៍បើកដំណើរការបណ្តាញសង្គម Tatu - បណ្តាញសង្គមសំឡេងដំបូងបង្អស់របស់វៀតណាម ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយ ដើម្បីជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ។ នេះគឺជាលទ្ធផលវិជ្ជមាននៃការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យផ្សាយសម្លេង ដែលមិនត្រឹមតែផ្លាស់ប្តូរប្រតិបត្តិការរបស់ស្ថានីយ៍វិទ្យុជាជំហានៗប៉ុណ្ណោះទេ ថែមទាំងសន្យាថានឹងនាំមកនូវគុណតម្លៃកាន់តែច្រើនឡើងដល់អ្នកប្រើប្រាស់ទៀតផង។ មនុស្សម្នាក់ៗក៏អាចក្លាយជាអ្នកផ្សាយសំឡេងលើវិស័យជាប្រៀបខ្លាំងរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍នេះផងដែរ។”

ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានប្តេជ្ញាជានិច្ចរួមដំណើរជាមួយអាជីវកម្មឌីជីថល និងសហគមន៍ នាំយកផលិតផលនិងសេវាកម្មឌីជីថលដ៏ល្អឥតខ្ចោះជូនដល់ប្រជាជន៕
 

ប្រតិកម្មទៅវិញ