បង្រួញគម្លាត់អំពីកម្រិតជីវភាពរស់នៅ និងប្រាក់​ចំណូល​របស់​ជនរួមជាតិ​ជាជនជាតិភាគតិច បើប្រៀបធៀបនឹងប្រទេសទាំងមូល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាល Truong Hoa Binh  ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈឹមនៃកម្មវិធីគោលដៅជាតិស្ដីពីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាល ២០២១ - ២០៣០ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៃគណៈកម្មការនេះ។

 

បង្រួញគម្លាត់អំពីកម្រិតជីវភាពរស់នៅ និងប្រាក់​ចំណូល​របស់​ជនរួមជាតិ​ជាជនជាតិភាគតិច បើប្រៀបធៀបនឹងប្រទេសទាំងមូល - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)

កម្មវិធីគោលដៅជាតិស្តីពីជនជាតិភាគតិចនិងតំបន់ព្រៃភ្នំគឺជាកម្មវិធីគោលដៅជាតិមួយក្នុងចំណោមកម្មវិធីគោលដៅជាតិចំនួន ៣ សម្រាប់ដំណាក់កាល ២០២១-២០២៥ ។ កម្មវិធីនេះរួមមានគំរោងចំនួន ១០ ដើម្បីបង្រួញគម្លាតអំពីកម្រិតរស់នៅ និងប្រាក់ចំណូលនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ បើប្រៀបធៀបទៅនឹងកំរិតមធ្យមរបស់ប្រទេសជាតិ។ នៅឆ្នាំ ២០២៥ កាត់បន្ថយ ៥០% នៃចំនួនឃុំ ភូមិដែលមានស្ថានភាពពិបាកពិសេស ហើយដល់ឆ្នាំ ២០៣០ មិនមានឃុំភូមិដែលមានស្ថានភាពពិបាកពិសេស។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh  បានស្នើឲ្យក្រសួង ស្ថាប័ននិងគណកម្មការដឹកនាំបន្តលើកកំពស់ស្មារតីខ្លួនទីពឹងខ្លួន ឈានឡើងរបស់ជនជាតិភាគតិច អំពាវនាវឱ្យមានការវិនិយោគនៅក្នុងសង្គមទាំងមូល មានយន្តការ ដើម្បីលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យសមនឹងបដិវត្តឧស្សាហកម្មទី ៤ ជាពិសេសកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ