Globalpolicyjournal៖ ការខិតខំដោះស្រាយ IUU របស់វៀតណាមអាចក្លាយទៅជាគំរូសម្រាប់ប្រទេសអាស៊ាននានា

Chia sẻ
(VOVWORLD) -នាថ្ងៃទី៩ឧសភា ទំព័រវែប សាយ Globalpolicyjournal បានចុះផ្សាយនូវអត្ថបទដោយ ចាត់ទុកថា វៀតណាមកំពុងអនុវត្តន៍យ៉ាងឆាប់រហ័សនូវវិធានការជាច្រើន សំដៅជំនេះ ពុះពារស្ថានភាពនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនបានប្រតិបត្តិតាមសេចក្តីកំណត់ (IUU) ក្នុងបរិបទដែល សហភាពអឺរ៉ុប (EU) បានដាក់ចេញការព្រមាន “កាត់លឿង” សម្រាប់មុខទំនិញជលផលនាំចេញរបស់វៀតណាម។ 

អត្ថប័ទនេះបានសង្កត់ធ្ងន់ទៅ លើរាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការដោះស្រាយ IUU ដែលអាចនឹង ក្លាយទៅជាគំរូសម្រាប់ប្រទេសអាស៊ានទាំងអស់។

Globalpolicyjournal៖ ការខិតខំដោះស្រាយ IUU របស់វៀតណាមអាចក្លាយទៅជាគំរូសម្រាប់ប្រទេសអាស៊ាននានា - ảnh 1 កងកម្លាំងប្រតិបត្តិច្បាប់លើសមុទ្ររបស់ខេត្ត Ninh Thuan កំពុងផ្សព្វផ្សាយឲ្យអ្នកនេសាទអំពីច្បាប់ក្នុងការនេសាទ (រូបថតៈ Cong Thu/TTXVN)

    យោងតាមសម្ព័ន្ធសមាគមអ្នកនាំចេញជលផលវៀតណាម (VASEP) នោះគឺនេសាទជាផ្នែកមួយរបស់ខឿនសេដ្ឋកិច្ចវៀតណាម។ ចាប់តាំងពីឆ្នាំ២០០៦មកវៀតណាមមានឈ្មោះក្នុង Top ១០ប្រទេសនាំចេញជល ផលនាំមុខពិភពលោក។ក្រសួងកសិកម្មអភិវឌ្ឍន៍ជនបទនិងអគ្គនាយក ដ្ឋានជលផលវៀតណាមបានរួមជាមួយ VASEP តម្រូវឲ្យបុគ្គល ស្ថាប័ននិងសហគ្រាសប្រតិបត្តិដោយគោរពគោលនយោបាយ ពាក់ព័ន្ធនឹងការនេសាទនិងអភិវឌ្ឍន៍នាវានេសាទជាដើម។ រដ្ឋសភាវៀតណាមក៏បានអនុម័តលើច្បាប់ជលផលធ្វើវិសោធនកម្ម ក្នុងនោះមានខ្លឹមសារកំណត់អំពីបញ្ហា IUU។

       យោងតាមទំព័រវែបសាយនេះ វៀតណាមបាននិងកំពុងដោះស្រាយបញ្ហា IUU ដោយម្ចាស់ការ រួមទាំងបង្កើតក្រុមត្រួតពិនិត្យសកម្ម ភាពនេសាទដែលមានការចូលរួម របស់សមាជិកជាអតីតប្រធាននាវា។ ក៏តាមអត្ថបទនេះ អគ្គនាយកជលផលវៀតណាម បានកសាងមូលដ្ឋានទិន្នន័យជាតិ ពាក់ព័ន្ធនឹងនាវានេសាទរួមមានការចុះបញ្ជីលិខិត អនុ ញ្ញាត្តិកត់ត្រាដំណើការជាដើម។យ៉ាងណាមិញ អ្នកនេសាទក៏ត្រូវទទួល បានការផ្សព្វផ្សាយដើម្បីលើកកម្ពស់មនសិការនូវសេចក្តីកំណត់លើការ នេសាទទាក់ទិននានា៕

ប្រតិកម្មទៅវិញ