៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu: ពិធីអុជធូបឧទ្ទិសកុសលដល់វីរៈជន និងយុទ្ធជនពលី

Chia sẻ

(VOVWORLD) - កាលពីយប់ថ្ងៃទី ៤ ឧសភា នៅឈាបនដ្ឋានបញ្ចុះសពយុទ្ធជនពលី A1 នៃទីក្រុង Dien Bien Phu សម្ព័ន្ធយុវជនកុម្មុយនិស្តខេត្ត Dien Bien បានប្រារព្ធពិធីអុជធូប ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងឱកាសរំលឹកខួបលើកទី៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu: ពិធីអុជធូបឧទ្ទិសកុសលដល់វីរៈជន និងយុទ្ធជនពលី - ảnh 1ពិធីអុជធូប ដុតភ្លើងទាន ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ និងយុទ្ធជនពលី ដែលបានបាត់បង់ជីវិត នៅទីបញ្ចុះសព A1 (រូបថត៖ TTXVN)

ក្នុងពិធីនេះ សមាជិកសម្ព័ន្ធយុវជន និងយុវជនតំណាងឱ្យយុវជនខេត្ត Dien Bien គោរពវិញ្ញាណក្ខន្ធ និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យ និងសេរីភាពជូនមាតុភូមិ។ នៅចំពោះមុខវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលី យុវជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien ប្តេជ្ញារួបរួម លើកតម្កើងប្រពៃណីវីរភាពរបស់ Dien Bien Phu ហើយខិតខំប្រកួតប្រជែងក្នុងការបណ្តុះបណ្តាល សិក្សា និងធ្វើការផលិតកម្ម; លើកកម្ពស់សមត្ថភាពបញ្ញា និងគំនិតច្នៃប្រឌិតរបស់យុវជន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងស្ម័គ្រចិត្តកសាង និងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ