៧០ ឆ្នាំជ័យជំនះ Dien Bien Phu៖ "វីរៈចម្រៀង" ​បំផុសគំនិតដល់ទ្វីបទាំង ៥​

Chia sẻ
(VOVWORLD) - ចាប់តាំងពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤មក ឈ្មោះ Dien Bien Phu បានលើសពីដែនកំណត់ភូមិសាស្ត្រតូចចង្អៀតនៃតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ដើម្បីក្លាយជានាមទូទៅដែលត្រូវបានវណ្ណៈជឿនលឿន ជុំវិញពិភពលោកស្គាល់ដល់។

នេះជាការវាយតម្លៃរបស់អគ្គលេខាបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierrez ក្នុងឱកាសខួប ៧០ឆ្នាំ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងខួប ៤៩ ឆ្នាំការរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤)។

៧០ ឆ្នាំជ័យជំនះ Dien Bien Phu៖ "វីរៈចម្រៀង" ​បំផុសគំនិតដល់ទ្វីបទាំង ៥​ - ảnh 1នារសៀលថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ ទង់ "ប្ដេជ្ញាប្រយុទ្ធ-ប្ដេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបក់រវីកៗនៅលើដំបូលលេណដ្ឋាន De Castries។ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បញ្ចប់ប្រកបដោយជោគជ័យ។ (រូបថត៖ TTXVN)

អគ្គលេខាធិកា Alberto Anaya Guitierrez បានអះអាងថា ជ័យជំនះ Dien Bien Phu និងជ័យជំនះថ្ងៃទី ៣០ ខែមេសា គឺជាតំណាងនិងនិមិត្តសញ្ញានៃបំណង់ប្រាថ្នាដ៏ទទូច និងឆន្ទៈមោះមុតរបស់ប្រជាជាតិមួយដែលតស៊ូដើម្បីសេរីភាព និងឯករាជ្យ។ បើតាមលោក ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ការប្តេជ្ញាប្រយុទ្ធ-ប្តេជ្ញាឈ្នះ និងមេរៀនប្រវត្តិសាស្ត្រពីជ័យជំនះ Dien Bien Phu នៅតែរក្សាគុណតម្លៃរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ ជ័យជំនះបាន កំពុង ហើយនឹងបន្តបង្កើនកម្លាំងសម្រាប់វៀតណាមឱ្យដើរយ៉ាងរឹងមាំលើមាគ៌ាដែលបានជ្រើសរើសដោយលោកប្រធានហូជីមិញ និងបក្សកុម្មុយនិស្តវៀតណាម។

៧០ ឆ្នាំជ័យជំនះ Dien Bien Phu៖ "វីរៈចម្រៀង" ​បំផុសគំនិតដល់ទ្វីបទាំង ៥​ - ảnh 2អគ្គលេខាបក្សពលកម្មម៉ិកស៊ិក លោក Alberto Anaya Guitierrez បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅប្រទេសម៉ិកស៊ិក។ រូបថត៖ Phi Hung/TTXVN

ជាមួយគ្នានោះ ប្រវត្តិវិទូជនជាតិអង់គ្លេស John Callow បានអះអាងថា ជ័យជំនះ Dien Bien Phu គឺជាលទ្ធផលនៃតថភាពនយោបាយនិងយោធាដ៏វិសេសវិសាល ដែលផ្តើមចេញពីភាពវៃឆ្លាតរបស់លោកប្រធានហូជីមិញ និងឧត្តមសេនីយឯក Vo Nguyen Giap ត្រូវបានអនុវត្តន៍ និងអភិវឌ្ឍក្នុងបក្សកុម្មុយនិស្តវៀតណាម។ ប្រវត្តិវិទូ John Callow ក៏បានបញ្ជាក់ផងដែរថា ជ័យជំនះ Dien Bien Phu បានបំបែកនឹមត្រួតត្រារបស់អាណានិគមលោកខាងលិច (មិនថាយោធា វប្បធម៌ ឬសេដ្ឋកិច្ច) ហើយបើកចក្ខុវិស័យនៃការរំដោះជាតិសម្រាប់ប្រជាជនទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ