២៤ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៨៥៩៧នាក់

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន៨៦២០នាក់ រួមមានករណីនាំចូលចំនួន២៣នាក់និងករណីក្នុងស្រុកចំនួន៨៥៩៧នាក់។ 

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ចាប់ពីម៉ោង៦ដល់ម៉ោង១៨និង៣០នាទីថ្ងៃទី១ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ចំនួន៤.២៤៦នាក់ ក្នុងនោះមានករណីឆ្លងក្នុងប្រទេសចំនួន៤២២៥នាក់។ ទីក្រុងហូជីមិញនៅតែជាតំបន់ដែលមានចំនួនករណីឆ្លងថ្មីច្រើនបំផុតដោយមាន២០២៥នាក់ បន្ទាប់មកគឺ Binh Duong Khanh Hoa និង Long An។ ដូច្នេះ ក្នុងរយៈពេល២៤ ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន៨៦២០នាក់ រួមមានករណីនាំចូលចំនួន២៣នាក់និងករណីក្នុងស្រុកចំនួន៨៥៩៧នាក់។ ក្នុងថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានប្រកាសករណីជាសះស្បើយចំនួន៤៤២៣នាក់ផងដែរ៕

ប្រតិកម្មទៅវិញ