២០២៣៖ ខេត្ត Quang Ninh មានបំណងទទួលភ្ញៀវចំនួន ១៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ លាននាក់

Chia sẻ
(VOVWORLD) - សន្និសីទអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Quang Ninh ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ មីនា ដើម្បីស្វែងរកវិធានការស្តារទេសចរណ៍ប្រកបដោយនិរន្តរភាព ហើយនៅចំពោះមុខបំពេញភារកិច្ចរបស់ខេត្ត ក្នុងការទទួលភ្ញៀវទេសចរណ៍ចំនួន ១៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ លាននាក់ក្នុងឆ្នាំនេះ។ 
២០២៣៖ ខេត្ត Quang Ninh មានបំណងទទួលភ្ញៀវចំនួន ១៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ លាននាក់ - ảnh 1ខេត្ត Quang Ninh ខិតខំទទួលស្វាគមន៍ភ្ញៀវទេសចរ ១៥ លាននាក់ក្នុងឆ្នាំ ២០២៣។ (រូបភាព៖Dai Doan Ket)

 គោលដៅទេសចរណ៍របស់ខេត្ត Quang Ninh ដែលបានដាក់ចេញក្នុងឆ្នាំនេះគឺខ្ពស់ណាស់ បើប្រៀបធៀបទៅនឹងគោលដៅជាតិដែលទទួលភ្ញៀវបាន ១១០ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៨ លាននាក់នៅឆ្នាំនេះ។ ដើម្បីសម្រេចបាននូវគោលដៅនោះ លោក Trinh Dang Thanh អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងបានអញ្ជើញឯកអគ្គរដ្ឋទូតមកពីប្រទេសដែលមានចំនួនភ្ញៀវយ៉ាងច្រើនទៅកាន់ខេត្ត Quang Ninh ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន; ដៃគូដែលបញ្ជូនភ្ញៀវទៅខេត្ត Quang Ninh ដែលជាអង្គភាពអាជីវកម្មនៅទីក្រុងធំៗដូចជា ហាណូយ ហូជីមិញ Da Nang... ជាដើម។ ខេត្ត Quang Ninh បានស្នើរសុំយោបល់ ស្តាប់តាមសំណូមពរជាក់ស្តែង និងមានប្រសិទ្ធភាព ព្រមទាំងស្រូបយកយោបល់សម្រាប់ការងារគ្រប់គ្រង និងធ្វើអាជីវកម្មទេសចរណ៍ក្នុងខេត្ត”។

ក្នុងសន្និសីទនេះ Quang Ninh នឹងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ថ្មី ជាពិសេសព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងពាណិជ្ជកម្មចំនួន ១៣៦ ដែលបម្រើភ្ញៀវទេសចរក្នុងឆ្នាំ ២០២៣នេះផងដែរ៕

ប្រតិកម្មទៅវិញ