ឱពុករបស់ស្ថាបនិក WikiLeaks បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើអន្តរគមន៍

Chia sẻ
(VOVWORLD) - ឱពុករបស់ស្ថាបិក WikiLeaks លោក John Shipton បានជំនួសមុខលោក Julian Assange អំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីធ្វើអន្តរាគមន៍ បន្ទាប់ពីកូនប្រុសរបស់លោកត្រូវបានចាប់ខ្លួននាថ្ងៃទី ១២ ខែមេសានៅស្ថានទូតអេក្វាឌ័រប្រចាំនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។
ឱពុករបស់ស្ថាបនិក WikiLeaks បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើអន្តរគមន៍ - ảnh 1 ឱពុករបស់ស្ថាបនិក WikiLeaks បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើអន្តរគមន៍

លោក Shipton បានស្នើសុំនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison រួមទាំងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី «គួរឲ្យធ្វើសម្មភាពអ្វីមួយ» ដើម្បីធ្វើឲ្យពេញចិត្តងភាគីទាំងអស់ក្នុងគោលបំណងជួយធ្វើបត្យាប័នស្ថាបនិក WikiLeaks អាចមកត្រឡប់ប្រទេសអូស្ត្រាលី។ ក្នុងជំនួបជាមួយលោក Assange កាលពីខែធ្នូឆ្នាំទៅមិញ លោក Shipton បានឲ្យដឹងថា ស្ថានភាពរបស់កូនប្រុសរបស់លោកមិនខុសអ្វីពី "ការធ្វើទារុណកម្ម" នោះទេ ហើយភាពឈឺចាប់ខាងស្មារតីដោយគ្មានពន្លឺព្រះអាទិត្យភ្លើង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់លោក Assange ។ គួរបញ្ជាក់ថា ស្ថាបនិក Wikileaks ត្រូវបានចាប់ខ្លួននៅស្ថានទូតអេក្វាឌ័រប្រចាំនៅទីក្រុងឡុងដ៍ ដែលជាទីកន្លែងលោកលាក់ខ្លួនក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ដើម្បីសុំសិទ្ធិជ្រកកោន និងចៀសវាងការចាប់ខ្លួនរបស់រដ្ឋាភិបាលអង់គ្លេស ស្វីស និងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ