ឱកាសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាមនិងសាធារណៈរដ្ឋឆែក

Chia sẻ
(VOVworld) – វៀតណាមនិងសាធារណៈរដ្ឋឆែកនឹងរៀបចំ
សិក្ខាសាលាពន្លឿន សហប្រតិបត្តិការទេសចរណ៍នៅរដ្ឋធានី
Prague នាថ្ងៃទី ១៤ មិនា ខាងមុខ សំដៅធ្វើអាជីវកម្មប្រកប
ដោយប្រសិទ្ធភាពនូវសក្តានុភាពខាងទេសចរណ៍ហើយ
ដោះស្រាយបញ្ហាលើវិស័យនេះរវាងប្រទេសទាំងពីរ។ 

ឱកាសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាមនិងសាធារណៈរដ្ឋឆែក - ảnh 1
ឱកាសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាមនិងសាធារណៈរដ្ឋឆែក (Image: VNA)

(VOVworld) – វៀតណាមនិងសាធារណៈរដ្ឋឆែកនឹងរៀបចំសិក្ខាសាលាពន្លឿន
សហប្រតិបត្តិការទេសចរណ៍នៅរដ្ឋធានី Prague នាថ្ងៃទី ១៤ មិនា ខាងមុខ
សំដៅធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្តានុភាពខាងទេសចរណ៍ហើយ
 ដោះស្រាយបញ្ហាលើវិស័យនេះរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅសន្និសីទ
កាសែតប្រកាសព្រឹត្តិការណ៍នេះនាថ្ងៃទី ២ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
 នៅឆែក លោក Truong Manh Son បានឲ្យដឹងថា៖

        «តាមរយៈសិក្ខាសាលា យើងខ្ញុំបានដាកចេញគោលដៅអគ្គនាយកដ្ឋាន
​ទេសចរណ៍វៀតណាមនិងក្រសួងអភិវឌ្ឍន៍តំបន់របស់ឆែកជួបប្រាស្រ័យផ្លាស់
ប្តូរ និងចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ព្រមជាមួយគ្នានោះ
យើងខ្ញុំក៏តភ្ជាប់បណ្ដាក្រុមហ៊ុនទេសចរណ៍វៀតណាមនិងឆែកដើម្បីធ្វើយ៉ាង
ម៉េចទាក់ទាញភ្ញៀវ ទេសចរវៀតណាមទៅទេសចរណ៍នៅឆែកនិងផ្ទុយមកវិញ៕»

ប្រតិកម្មទៅវិញ