ឯកអគ្គរដ្ឋទូតស៊ុយអែតលោកស្រី Ann Mawe៖ វៀតណាមដើរលើផ្លូវត្រឹមត្រូវក្នុងការធានាសមភាពយេនឌ័រ

Chia sẻ

(VOVWORLD) - និយាយជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារ សារព័ត៌មានវៀតណាម ក្នុងឱកាស មហាសន្និបាតតំណាងស្ត្រីទូទាំងប្រទេសលើក ទី១៣ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នភាវូបនីយកម្មនូវសមភាពយេនឌ័រនៅវៀតណាម។

ឯកអគ្គរដ្ឋទូតស៊ុយអែតលោកស្រី Ann Mawe៖ វៀតណាមដើរលើផ្លូវត្រឹមត្រូវក្នុងការធានាសមភាពយេនឌ័រ - ảnh 1ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី Ann Mawe។ (រូបថត៖ VTCNews)
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី Ann Mawe បានឲ្យដឹង ថា វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការធានាសមភាពយេនឌ័រ ហើយ កំពុងដើរលើផ្លូវត្រឹមត្រូវក្នុងវិស័យនេះ។ និយាយជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារ សារព័ត៌មានវៀតណាម ក្នុងឱកាស មហាសន្និ បាតតំណាងស្ត្រីទូទាំងប្រទេសលើក ទី១៣ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នភាវូបនីយកម្មនូវសមភាពយេនឌ័រនៅ វៀតណាម។
លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានវាយតំលៃខ្ពស់ចំពោះ “យុទ្ធសាស្ត្រជាតិស្តីពីសមភាព យេនឌ័រ ដំណាក់កាល ២០២១-២០៣០” របស់វៀតណាម ព្រមទាំង សម្តែងការចាប់អារម្មណ៍ចំពោះគោលដៅលើកទឹកចិត្តស្ត្រីចាប់ផ្តើមអាជីវកម្មផងដែរ។ វៀតណាមខិតខំមានអត្រានាយិកា ឬម្ចាស់អាជីវកម្មជាស្ត្រីសម្រេចបានយ៉ាងហោច ណាស់ ២៧% នៅឆ្នាំ ២០២៥ និង ៣០% នៅឆ្នាំ ២០៣០។ យុទ្ធសាស្ត្រនេះឆ្ពោះទៅរក ការកាត់បន្ថយពេលវេលាធ្វើការងារផ្ទះរបស់ស្ត្រី ធៀបនឹងបុរសឲ្យចុះ ១,៧ដងក្នុងឆ្នាំ ២០២៥ ហើយចុះ១,៤ដងនៅឆ្នាំ២០៣០ ក៏ដូចជាការរួមបញ្ចូលខ្លឹមសារអំពីសមភាព យេនឌ័រទៅក្នុងកម្មវិធីសិក្សានៅគ្រប់កម្រិតផងដែរ៕

ប្រតិកម្មទៅវិញ