ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.បលោក Dang Dinh Quy (រូបថត៖ TTXVN) |
តាមឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ឲ្យដឹងថា ដោយអនុវត្តន៍ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមបានចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងសកម្មភាពជាច្រើននៃអ.ស.ប រួមចំណែកជំរុញសន្តិភាពអន្តរជាតិ ឯករាជ្យ អធិបតេយ្យភាព សិទ្ធិស្វ័យសម្រេច របស់ប្រទេសជាតិ ភាពជឿនលឿនក្នុងសង្គម និងការពារសិទ្ធិមនុស្ស ជាដើម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពគោលការណ៍ ជាសារវ័ន្តនានានៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បក្នុងការដោះស្រាយជម្លោះ អន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាឡើយ។ វៀតណាមមានការ រួមវិភាគទានជាច្រើនក្នុងវិស័យរំសាយសព្វាវុធនិងប្រឆាំងការផ្សព្វផ្សាយសព្វាវុធ ពិសេសគឺរំសាយអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកផ្សេងៗទៀតផង។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានបញ្ជាក់ថា នាពេលខាងមុខ វៀត ណាមនឹងចូលរួមយ៉ាងស៊ីជំរៅថែមទៀតក្នុងសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.ប ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរបៀបវារៈឆ្នាំ២០៣០ គោលដៅអភិវឌ្ឍដោយចីរភាពនិងកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងកែទម្រង់អ.ស.ប ដើម្បីលើកស្ទួយប្រសិទ្ធភាព តម្លភាពនិងលក្ខណៈប្រជាធិបតេយ្យក្នុងសកម្មភាព ទាំងអស់នៃអង្គការនេះផងដែរ៕