ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក៖ សមាជិកព្រឹទ្ធសភាលោក John McCain ជានិមិត្តរូបសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក

Chia sẻ

(VOVWORLD) - សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain បានទទួលមរណភាពនៅវេលាម៉ោង ១៦និង២៨ នាទី ថ្ងៃទី២៥ខែសីហា (ពោលគឺម៉ោង៣ទាបភ្លឺថ្ងៃទី២៦ខែសីហាឆ្នាំ ២០១៨តាមម៉ោងហាណូយ)។ លោក McCain កើតនាថ្ងៃទី២៩ខែសីហាឆ្នាំ១៩៦៣ នៅរដ្ឋ Arizona ជាសមាជិកព្រឹទ្ធសភាជើងចាស់របស់អាមេរិក ដែលត្រូវបានគណបក្ស សាធារណរដ្ឋ តែងតាំងជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតប្រធានា ធិបតីកាលពីរឆ្នាំ២០០៨។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក៖ សមាជិកព្រឹទ្ធសភាលោក John McCain ជានិមិត្តរូបសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមនប្រចាំនៅអាមេរិក លោក Ha Kim Ngoc

មុននឹងក្លាយទៅជាសមាជិកព្រឹទ្ធសភាមួយរូប លោក John McCain ធ្លាប់បម្រើកង ទ័ព ចូលរួមផ្ទាល់សង្គ្រាមនៅវៀតណាម។ នៅពេលដែលប្រតិបត្តិការទម្លាក់គ្រាប់បែក នៅវៀតណាមនាខែតុលាឆ្នាំ១៩៦៧ លោកត្រូវចាប់ខ្លួនជាអ្នកទោសក្រោយពីយន្ត ហោះរបស់លោកត្រូវបាញ់ទម្លាក់។ ឆ្នាំ១៩៧៣ លោកត្រូវបានភាគីវៀតណាមដោះលេង ។ ត្រឡប់មកពីវៀតណាមវិញ លោកបានចូលរួមសកម្មក្នុងឆាកនយោបាយនឹងក្លាយ ទៅជាអ្នកត្រួសត្រាយផ្លូវក្នុងការចលនាប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិកតាម រយៈការជម្រុញឲ្យភាគីទាំងពីរ ប្រតិបត្តិរាល់សកម្មភាពមនុស្សធម៌ បោសសំអាតសំណល់ផ្ទុះបន្សល់ទុកពីសង្គ្រាម ស្វែងរកទាហានអាមេរិកបាត់ខ្លួន ជួយឧប ត្ថម្ភជនពិការរងផលវិបាកដោយសង្គ្រាម និងសម្អាតតំបន់ត្រូវរងជាតិគីមី dioxin ជាដើម។ ឆ្នាំ១៩៩៤ សមាជិកព្រឹទ្ធសភា បានអនុម័តនូវដំណោះស្រាយដោយលោកជាសហឧបត្ថម្ភ  ដែលអំពាវនាវបញ្ឈប់បទហុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងនឹងវៀតណាម បើកផ្លូវ សម្រាប់ប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឆ្នាំបន្ត។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក៖ សមាជិកព្រឹទ្ធសភាលោក John McCain ជានិមិត្តរូបសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 2  សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain  

ក្នុងឱកាសនេះ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថា សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain ជាឥស្សិយជនប្រវត្តិសាស្ត្រ ។ អាចនិយាយបានថា លោកជានិមិត្តរូបនៃដំណើរការផ្សះផ្សារទំនាក់ទំនង វៀត ណាម-អាមេរិក។ លោកបានរួមជាមួយសមាជិកព្រឹទ្ធសភា John Kerry នឹងសមាជិកព្រឹទ្ធសភាផ្សេងៗមួយចំនួនទៀត ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរការប្រក្រតី និងជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក។ ខ្ញុំនៅ ចាំបានថា ខណៈដែលនៅមានសម្លេងរើសអើងនិងប្រឆាំងទំនាក់ទំនងវៀតណាម- អាមេរិកជាច្រើននោះ គឺសមាជិកព្រឹទ្ធសភា John McCain និងសមាជិកព្រឹទ្ធសភា John Kerry រួមទាំងសមាជិកព្រឹទ្ធសភាផ្សេងៗ បានដើរតួនាទីសម្រេចធ្វើឲ្យដំណើរប្រក្រតីនោះមិនអាចដើរថយក្រោយបានឡើយ។ អាចនិយាយបានថា សមាជិកព្រឹទ្ធ សភា John McCain ជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកមានទីតាំងពិសេសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀត ណាមអាមេរិកផងដែរ”។

បើទោះបីជាសមាជិកសភា លោក John McCain ត្រូវទទួលមរណភាពក៏ដោយក៏ប៉ុន្តែការរួមចំណែកដ៏ធំធេងរបស់លោកចំពោះទំនាក់ទំនងវៀតណាម-អាមេរិកនិងក្តីស្រឡាញ់របស់លោកចំពោះប្រទេស វៀតណាមជានិច្ចកាលនឹងត្រូវបានគេគោរពនិងវាយតម្លៃខ្ពស់ជានិរន្ត៕

ប្រតិកម្មទៅវិញ