ឯកអគ្គរដ្ឋទូត លោក Tran Duc Binh (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នាថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសអាស៊ានបានយល់ព្រមតាមសំណើរបស់អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងបានឯកភាពក្នុងការជ្រើសរើសឯកអគ្គរដ្ឋទូត Tran Duc Binh តំណាងអចិន្រ្តៃយ៍របស់វៀតណាមក្នុងបណ្តា គណៈ កម្មាធិការនៃតំណាងអចិន្រ្តៃ យ៍អាស៊ាន (CPR) ក្លាយជាអគ្គលេខា ធិការរងថ្មីនៃអាស៊ានទទួលបន្ទុក សហគមន៍និងកិច្ចការផ្ទៃក្នុងនៃលេខាធិការដ្ឋានអាស៊ាន អាណាត្តិពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២៤។
ក្នុងឋានៈជាអគ្គលេខាធិការរងទទួលបន្ទុកសហគមន៍និងកិច្ចការផ្ទៃក្នុង ឯកអគ្គរដ្ឋទូត Tran Duc Binh នឹងទទួលបន្ទុកភារកិច្ចអភិបាលកិច្ចផ្ទៃក្នុង ធនធានមនុស្ស ហិរញ្ញវត្ថុនិងថវិកា បច្ចេកវិទ្យាព័ត៌មាន ពិធីការ គ្រប់គ្រងព័ត៌មាន ទំនាក់ទំនងសាធារណៈ ច្បាប់ រួមទាំងគ្រប់គ្រងរាល់គម្រោងនិងកម្មវិធីសហប្រតិបត្តិការជាមួយដៃគូអាស៊ាននានាផងដែរ៕