ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនិងអាមេរិកត្រឡប់ទៅបំពេញបេសកកម្មឡើងវិញក្រោយពីត្រូវបានកោះហៅវិលមកប្រទេស

Chia sẻ

(VOVWORLD) - ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក លោក Anatoly Antonov និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី លោក John Sullivan ត្រូវបានកោះហៅ វិលត្រឡប់មកប្រទេសវិញ ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងបរិបទដែលទំនាក់ទំនង រវាងប្រទេសទាំងពីរមាននិន្នាការអាក្រក់ទៅ។ 

ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនិងអាមេរិកត្រឡប់ទៅបំពេញបេសកកម្មឡើងវិញក្រោយពីត្រូវបានកោះហៅវិលមកប្រទេស - ảnh 1ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក លោក Anatoly Antonov។ (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)
នាថ្ងៃទី២០ ខែមិថុនា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក លោក Anatoly Antonov បានឡើងជើង ហោះហើរពីរដ្ឋធានីម៉ូស្គូទៅកាន់ទីក្រុងញូវយ៉ក់ មុនពេលវិលត្រឡប់ទៅ រដ្ឋធានីវ៉ាស៊ីនតោណរបស់អាមេរិកវិញ។ ទីភ្នាក់ងារសារព័ត៌មាន Ria Novosti បានដក ស្រង់សម្ដីរបស់លោកឯកអគ្គរដ្ឋទូត Anatoly Antonov មុនពេលឡើងយន្តហោះដែល ឲ្យដឹងថា បន្ទាប់ពីលទ្ធផលជាវិជ្ជមាននៅកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក លោកនឹងសហ ការជាមួយមិត្តរួមការងារអាមេរិក ដើម្បីកសាងទំនាក់ទំនងដោយសមភាពនិងជាក់ ស្ដែងជាមួយរដ្ឋបាលវ៉ាស៊ីនតោណ។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីជូនដំណឹងថា លោក បានត្រៀមផែនការសម្រាប់ជំនួបមួយចំនួន ហើយរំពឹងទុកថា នឹងទទួលបានការទាក់ ទងប្រាស្រ័យដោយមានលក្ខណៈស្ថាបនា។
គួរជម្រាបបន្ថែមថា មុននោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក លោក Anatoly Antonov និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី លោក John Sullivan ត្រូវបានកោះហៅ វិលត្រឡប់មកប្រទេសវិញ ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងបរិបទដែលទំនាក់ទំនង រវាងប្រទេសទាំងពីរមាននិន្នាការអាក្រក់ទៅ។ នៅឯកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅ ទីក្រុងហ្សឺណែវ នាពេលកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង ប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ពីរនឹងវិលត្រឡប់ទៅបំពេញបេសកកម្មឡើងវិញ។ ទោះបីជាមិនសម្រេចបានជំហាន លោតផ្លោះដ៏ធំណាមួយក៏ដោយ ប៉ុន្តែជំនួបនេះជាសញ្ញាវិជ្ជមានចំពោះទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរនេះ៕

ប្រតិកម្មទៅវិញ