ឯកអគ្គរដ្ឋទូតនៃប្រទេសនានាសម្តែងការជឿជាក់លើទំនាក់ទំនងល្អប្រសើរជាមួយវៀតណាមក្នុងឆ្នាំ ២០២៤

Chia sẻ

(VOVWORLD) - ក្នុងឱកាសបញ្ចប់ឆ្នាំចាស់ និងត្រៀមស្វាគមន៍ឆ្នាំថ្មី ឯកអគ្គរដ្ឋទូតនៃប្រទេស នានាប្រចាំនៅវៀត ណាមបានផ្ញើសារសម្តែងសុទិដ្ឋិនិយមអំពីការអភិវឌ្ឍដ៏ល្អប្រសើរ នៃទំនាក់ទំនងរវាងបណ្ដាប្រទេសជាមួយវៀតណាម ព្រមទាំងទន្ទឹងរង់ចាំរបកគំហើញ ជាច្រើននៅឆ្នាំ ២០២៤។

យោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E.Knapper  ឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិក ខណៈដែល ប្រទេសទាំងពីរប្រារព្ធខួប ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុង ជ្រោយ (២០១៣-២០២៣) និងលើកកំពស់ទំនាក់ទងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងឱកាសដែលប្រធានាធិបតីអាមេរិកលោក Joe Biden អញ្ជើញមកបំពេញទស្សន កិច្ចនៅវៀតណាមកាលពីខែកញ្ញា។ អំពីយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-អាមេរិកនៅឆ្នាំក្រោយ លោកឯកអគ្គរដ្ឋទូត Marc Knapper បានចាត់ទុកថា៖
“យើងខ្ញុំរំពឹងថា ទ្វារនៃកិច្ចសហប្រតិបត្តិការដែលបានបើករួចហើយ នឹងបើក ចំហបន្ថែមទៀត។ សង្ឃឹមថាវិស័យនានាដែលយើងមិនទាន់រកឃើញកាលពីមុន នឹងអាចធ្វើការជាមួយគ្នា។ ខ្ញុំគិតថា ក្នុងឆ្នាំខាងមុខនេះ យើងនឹងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីសម្រេចបានសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនង។ នោះគឺជាទំនួលខុសត្រូវរបស់យើងចំពោះប្រជាជនវៀតណាម និងប្រជាជនអាមេរិក”។
ចែករំលែកជាមួយសុទិដ្ឋិនិយម និងជំនឿជាក់ដូចគ្នាចំពោះទំនាក់ទំនងល្អប្រសើរ ជាមួយវៀតណាម ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Youngsam បានឲ្យដឹងថា បន្ទាប់ពីរយៈពេលត្រឹមតែជាង៣ខែទទួលបេសកកម្មនៅ វៀតណាមប៉ុណ្ណោះ លោកបានយល់អំពីមូលហេតុដែលអាណិកជនកូរ៉េខាងត្បូងជាង ២០ម៉ឺននាក់ចង់រស់នៅយ៉ាងយូរអង្វែងនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូត Choi Youngsam បានចាត់ទុកថា វៀតណាម និងកូរ៉េខាងត្បូងមិនត្រឹមតែជាដៃគូនយោបាយ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឈានមុខរបស់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងមានភាពស្និទ្ធស្នាលដូចក្រុមគ្រួសារផងដែរ។ លោកឯកអគ្គរដ្ឋទូតបានអះអាង ថា ទោះបីជាមិនអាចកំណត់បរិមាណជាក់លាក់បានក៏ដោយ ប៉ុន្តែកូរ៉េខាងត្បូងជា ប្រទេសដែលស្រឡាញ់វៀតណាមបំផុតនៅលើពិភពលោក ហើយនេះគឺជាមូលដ្ឋាន គ្រឹះសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរបន្តឆ្ពោះទៅមុខក្នុងឆ្នាំថ្មី។
សម្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ឆ្នាំនេះក៏ជាឆ្នាំដ៏រស់រវើកពិសេស និងមានសមិទ្ធផលជាច្រើននៃទំនាក់ ទំនងវៀតណាម-អូស្ត្រាលី នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់អូស្ត្រាលីជាច្រើនរូប ចាប់ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីពាណិជ្ជ កម្ម សុទ្ធតែធ្វើទស្សនកិច្ចនៅវៀតណាម។ ប្រទេសទាំងពីរក៏បានជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទូរគមនាគមន៍ ការអប់រំ កិច្ចសហប្រតិ បត្តិការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ... បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ របកគំហើញក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានចែករំលែកថា៖
“កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពជាង មុន។ ឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី ហើយឆ្នាំ ក្រោយនឹងកាន់តែប្រសើរឡើង។ សម្រាប់ប្រទេស និងប្រជាជនវៀតណាម ឆ្នាំនេះក៏ជា ឆ្នាំដ៏ល្អប្រសើរផងដែរ។ ខ្ញុំសង្ឃឹមថាឆ្នាំក្រោយអ្នកនឹងកាន់តែជោគជ័យជាងទៀត”៕

ប្រតិកម្មទៅវិញ