ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស អាហ្វ្រិកខាងត្បូង វាយ​តម្លៃខ្ពស់​ចំពោះ​ការ​ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានរបស់វៀតណាម

Chia sẻ
(VOVWORLD) - នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុងត្រៀមរៀងចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ យ៉ាងសកម្ម ដើម្បីកិច្ចប្រជុំនេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។
ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស អាហ្វ្រិកខាងត្បូង វាយ​តម្លៃខ្ពស់​ចំពោះ​ការ​ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានរបស់វៀតណាម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

កាលពីថ្ងៃទី ២៧ ខែតុលា ក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតនៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅអាហ្វ្រិកខាងត្បូង ឯកអគ្គរដ្ឋទូតវៀតណាមលោក Hoang Van Loi បានប្រកាសអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើក ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះរួមមាន ផែនការនៃកម្មវិធីធ្វើសកម្មភាព របៀបវារៈ  និងបញ្ជីឯកសារដែលត្រូវដាក់ជូនថ្នាក់ដឹកនាំកំពូល។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមរបស់ឯកអគ្គរដ្ឋទូតចំនួន ៧ រូប មកពីប្រទេសជាសមាជិកអាស៊ានចំនួន ៥ ប្រចាំនៅប្រទេសសាមី។ ក្នុងនាមជាអ្នកដឹកនាំកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Hoang Van Loi ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅ  Pretoria (APC) បានសង្កត់ធ្ងន់ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុងត្រៀមរៀងចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ យ៉ាងសកម្ម ដើម្បីកិច្ចប្រជុំនេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ វាយតម្លៃអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ របស់ប្រទេសម្ចាស់ផ្ទះវៀតណាមនោះ បណ្ដាឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅ Pretoria សុទ្ធតែបានវាយតម្លៃថា វៀតណាមមិនត្រឹមតែត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនេះយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានលើកសំណើរ និងជំរុញរាល់គំនិតផ្ដួចផ្ដើមអាទិភាពក្នុងឆ្នាំ ដោយទទួលបានលទ្ធផលជាក់ស្ដែងជាច្រើន រួមចំណែកទៅក្នុងដំណើរការកសាងសហគមន៍អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ