ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាម៖នឹងមានរលកវិនិយោគិនអាមេរិក១ចូលក្នុងវៀតណាម

Chia sẻ

(VOVworld) - នាថ្ងៃទី២៩ ធ្នូ លេខាគណៈកម្មាធិការ
បក្សទីក្រុងហូជីមិញភាគខាងត្បុងវៀតណាម លោក
Le Thanh Hai បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ
ទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក
Theodore G. Osius ដែលអញ្ជើញមកជួបសម្ដែងការគួរសមក្នុងឱកាសទទួលភារកិច្ច
ថ្មីនៅវៀតណាម។

(VOVworld) - នាថ្ងៃទី២៩ ធ្នូ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញភាគខាង
ត្បូងវៀតណាម លោក Le Thanh Hai បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
ថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Theodore G. Osius ដែលអញ្ជើញមកជួប
សម្ដែងការគួរសមក្នុងឱកាសទទួលភារកិច្ចថ្មីនៅវៀតណាម។នៅទីនេះ លោក Le
Thanh Hai បានសម្ដែងក្ដីសប្បាយចំពោះការដែលទំនាក់ទំនងរវាងប្រទេសទាំង២
កំពុងអភិវឌ្ឍន៍ដ៏ទូលំទូលាយនិងកាន់តែមានប្រសិទ្ធភាពពី១ថ្ងៃទៅ១ថ្ងៃ។លោក
Le Thanh Hai បានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំង២ត្រូវមានការបោះ
ជំហានដើម្បីនាំទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ ដោយឈរលើស្មារតីគោរព សហ
ប្រតិបតិ្តការដើម្បីមានផលប្រយោជន៍ដូចគ្នា។ជាពិសេស លោក Le Thanh Hai
មានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយអាមេរិក
លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំនិងសុខាភិបាល។

 ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាម៖នឹងមានរលកវិនិយោគិនអាមេរិក១ចូលក្នុងវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Theodore G. Osius


រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Theodore G. Osius បានអះអាងថាក្នុងអាណត្តិបេសកកម្ម
របស់ខ្លួន នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកកែលំអរនិងបង្កើនទំនាក់ទំនងរវាង
ប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។លោក Osius បានចាត់ទុកថា នាខណៈដែល
ភាគីទាំង២សំរេចការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) វៀត
ណាមនឹងក្លាយទៅជាទីមកដល់ដ៏គួរឲ្យទាក់ទាញរបស់វិនិយោគិនអាមេរិកជា
ច្រើន៕

ប្រតិកម្មទៅវិញ