ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo ៖ ដំណើរទស្សនកិច្ចនៅ ចិនរបស់​ប្រធាន​រដ្ឋសភា​វៀតណាម​នឹងនាំមកនូវលទ្ធផលល្អប្រសើរ

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ ជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងតភ្ជាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិនលើគ្រប់វិស័យ។
ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo ៖ ដំណើរទស្សនកិច្ចនៅ ចិនរបស់​ប្រធាន​រដ្ឋសភា​វៀតណាម​នឹងនាំមកនូវលទ្ធផលល្អប្រសើរ - ảnh 1ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo (រូបថត៖ VOV)

ទទួលការអញ្ជើញរបស់លោក Zhao Lejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន នាថ្ងៃស្អែក (៧ មេសា) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។ នេះគឺជាដំណើរទស្សនកិច្ចនៅចិនលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ដើម្បីលើកកម្ពស់ការថែរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ តម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី អនុវត្តន៍ជាក់ស្ដែងការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលរបស់បក្សទាំងពី និងរដ្ឋទាំងពី។ យោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានឲ្យដឹងថាដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ ជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងតភ្ជាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិនលើគ្រប់វិស័យ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងកសាងយន្តការសន្ទនាកម្រិតខ្ពស់ថ្មីរវាងសភានៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ