ឯកអគ្គរដ្ឋទូត Nguyen Ba Hung៖ ដំណើរទស្សនកិច្ចនេះរួមចំណែករឹតបន្តឹងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ

Tran Tuan/VOV ឡាវ
Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith ប្រធានរដ្ឋវៀតណាមលោក To Lam និងគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១១-១២ ខែកក្កដា។ 
ឯកអគ្គរដ្ឋទូត Nguyen Ba Hung៖ ដំណើរទស្សនកិច្ចនេះរួមចំណែករឹតបន្តឹងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung (រូបថត៖ TTXVN)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ To Lam បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមកាលពីខែមិថុនាកន្លងមក។

“ការជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេ ដែលទៅបំពេញទស្សនកិច្ចបន្ទាប់ពីឡើងកាន់តំណែងជាប្រធានរដ្ឋមកបានបង្ហាញថា បក្ស និងរដ្ឋវៀតណាមមុនក៏ដូចជាក្រោយ តែងតែគោរព និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង ឡាវ។ តាមរយៈដំណើរទស្សនកិច្ចនេះ បក្ស និងរដ្ឋវៀតណាមមានបំណងចង់នាំទៅកាន់ពិភពលោកនូវសារនៃទំនាក់ទំនងពិសេស ស្មោះត្រង់ និងស្អិតរមួតរវាងវៀតណាម និងឡាវ; អះអាងនូវការប្តេជ្ញាចិត្តក្នុងការរួមជាមួយឡាវ ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀត”។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមួយសម្រាប់លោកប្រធានរដ្ឋ To Lam និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith  និងថ្នាក់ដឹកនាំផ្សេងទៀតរបស់ឡាវ ឯកភាពគ្នាលើទិសដៅ គោលនយោបាយ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ និងប្រទេសទាំងពីរនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត៕ 

ប្រតិកម្មទៅវិញ