ឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅវៀតណាមបញ្ចប់អាណិត្តបេសកម្មការទូត

Chia sẻ
នាថ្ងៃទី១៣មិនានៅវិមានប្រធានរដ្ឋប្រធានរដ្ឋវៀត
ណាម Truong Tan Sang បានទទួលជួបសន្ទនាជា
មួយឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅវៀតណាមលោក Antonio
Incasio Junior ដែលមកជំរៀបលាក្នុងឪកាសលោកបញ្ចប់អាណិត្តបេសកម្ម
ការទូតនៅវៀតណាម។

នាថ្ងៃទី ១៣ មិនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅ វៀតណាម លោក
Antonio Incasio Junior ដែលមកជំរៀបលាក្នុងឪកាសលោកបញ្ចប់អាណិត្តបេសកម្ម
ការទូតនៅវៀតណាម។ ក្នុងជំនួប ប្រធានរដ្ឋ Truong Tan Sang អះអាងថា៖ វៀតណាម
យកចិត្តទុកដាក់ដល់ការជំរុញទំនាក់ ទំនងលើគ្រប់វិស័យជាមួយ Mozambique និង
ចាត់ទុក Mozambique ជាដៃគូរសំខាន់របស់វៀតណាមនៅទ្វីបអាហ្វ្រីក។ ប្រធានរដ្ឋ
មានគោលបំណងថា ភាគីទាំង២អនុវត្តល្អបណ្ដាលទ្ធផល ដែលទទួលបានក្នុងសម័យ
ប្រជុំ លើកទី ២ របស់គណៈកម្មធិការចម្រុះ វៀតណាម - Mozambique ឆ្នាំ ២០១១សំដៅ
បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀត។ ក៏ក្នុងឪកាសនេះដែរ ប្រធានរដ្ឋស្នើ រដ្ឋាភិបាល Mozambique បង្កលក្ខណាៈ ឲ្យបណ្ដាអង្គភាពអាជីវកម្មវៀត
ណាមវិនិយោគនៅ Mozambique លើវិស័យ ទូរគមនាគមន៍ កសិកម្ម ។ល។ រួបចំណែក
លើកតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ទទួលបាន ១ ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល
ខាងមុខ៕

ឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅវៀតណាមបញ្ចប់អាណិត្តបេសកម្មការទូត - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅវៀតណាម Antonio Incasio Junior (Imagine: Internet)


ប្រតិកម្មទៅវិញ