ឧស្សាហកម្មសម្ភារៈសំណង់របស់វៀតណាមនិងឥណ្ឌាអាចបំពេញឲ្យគ្នាទៅវិញទៅមក

Chia sẻ
(VOVWORLD) - វៀតណាមនិងឥណ្ឌាមានឧត្តមភាពជាច្រើនលើវិស័យសំណង់ ផលិត សម្ភារៈនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសំណង់ ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក។ 
ឧស្សាហកម្មសម្ភារៈសំណង់របស់វៀតណាមនិងឥណ្ឌាអាចបំពេញឲ្យគ្នាទៅវិញទៅមក - ảnh 1 តំណាងឥណ្ឌាមួយរូបថ្លែងមតិនៅសិក្ខាសាលា។
(រូបថត៖ VOV)

ទីផ្សារប្រទេសទាំងពីរក៏មានសក្ដានុពលជាច្រើនសម្រាប់ការ ដោះដូរពាណិជ្ជកម្មក្នុងវិស័យនេះផងដែរ។ នេះបើតាមខ្លឹមសារដែលត្រូវ បានឯកភាពនៅសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមមូលបទ “រុករកសក្ដា នុពលកំណើនខ្ពស់លើវិស័យសំណង់និងសម្ភារៈសំណង់នៅវៀតណាម” ដែលបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី២៦ វិច្ឆិកា។

សិក្ខាសាលាជាឱកាសដើម្បីតភ្ជាប់សហគ្រាស សមាគមន៍សំណង់ និងផលិតសម្ភារៈរបស់ឥណ្ឌា ក៏ដូចជាមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំណង់របស់ឥណ្ឌាជាមួយដៃគូនានារបស់វៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19។

ថ្លែងនៅទីនេះ លោក Do Thanh Hai ទីប្រឹក្សាស្ថានទូតវៀតណាម ប្រចាំឥណ្ឌាបានធ្វើការណែនាំជាទូទៅអំពីវិស័យសំណង់និងផលិតសម្ភារៈនៅវៀតណាម។ តាមនោះ វៀតណាមកំពុងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍ និងអនុវត្តប្រភេទសម្ភារៈសំណង់ដ៏សមស្របនឹងការអភិវឌ្ឍប្រកបដោយ ចីរភាពនិងការពារបរិស្ថាន។ យុទ្ធសាស្ត្រអភិវឌ្ឍសម្ភារៈសំណង់វៀត ណាមដំណាក់កាលឆ្នាំ២០២១-២០៣០ និងទិសដៅដល់ឆ្នាំ២០៥០ ប្រកាន់ ខ្ជាប់នូវទស្សនៈ អភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព អនុវត្តវិទ្យា សាស្ត្របច្ចេកវិទ្យាថ្មីក្នុងការផលិតសម្ភារៈ និងសន្សំសម្ចៃធនធានរ៉ែ។

ចំណែកឥណ្ឌាវិញ វិស័យសម្ភារៈសំណង់ជាវិស័យដែលមានប្រភព ធនធានមនុស្សធំទី២ក្នុងប្រទេស ស្រូបយកប្រមាណ៨%នៃ GDP ជាតិ ស្មើជិត៧៤០ពាន់ជារៀងរាល់ឆ្នាំនៅឆ្នាំ២០២២តាមការគ្រោងទុក៕

ប្រតិកម្មទៅវិញ