ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី៧ កញ្ញា នៅទីក្រុង Ha
Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧប
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
បានធ្វើអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល
របស់ខេត្តអំពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៥ 
(VOVworld) - នារសៀលថ្ងៃទី៧ កញ្ញា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាង
ជើងវៀតណាម ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធ្វើអធិ
បតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្តអំពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៥ ការងារបង្ការប្រឆាំង ការរត់ពន្ធបន្លំពាណិ
ជ្ជកម្ម កំណែទម្រង់បែបបទរដ្ឋបាលនិងការងារជំនះពុះពារ លើផលវិបាកដោយ
គ្រោះធម្មជាតិបណ្ដាលឡើងនាពេលកន្លង ទៅ។ថ្លែងមតិនៅទីនេះ លោក Nguyen
Xuan Phuc បានស្នើរឲ្យខេត្ត Quang Ninh ចាំបាច់ត្រូវអនុវត្តវិធានការនានាសំដៅ
លើកកំពស់ប្រសិទ្ធិភាពនិងកម្លាំង ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ប្រមូលផ្ដុំប្រភព
កម្លាំងដើម្បីវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូប
សណ្ឋានកំណើនតាមទិសខ្លាំង ក្លាថែមទៀត។លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា៖
“បន្តបង្កលក្ខណៈបរិយាកាសវិនិយោគអាជីវកម្មឲ្យបានល្អថែមទៀត អនុវត្តគំរោង
ការណ៍រដ្ឋាភិបាលអេឡិចត្រូនិកដើម្បីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេសគឺ
ផ្គត់ផ្គង់សេវាកម្ម online សំរាប់ប្រជាជន។នេះជាប្រការដែលខេត្ត Quang Ninh ត្រូវ
ធ្វើដើម្បីបន្តឈានមុខក្នុងការកែទម្រង់រដ្ឋបាល”៕

ប្រតិកម្មទៅវិញ