ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh៖ ជំរុញខ្លាំងនូវដំណើរការកសាង សាកលវិទ្យាល័យច្បាប់ក្លាយទៅជាសាលាស្នូលក្នុងការបណ្ដុះបណ្ដាលកម្មាភិបាលជំនាញច្បាប់

Chia sẻ
(VOVWORLD) - ក្នុងអំឡុងពេល៤០ឆ្នាំកន្លងទៅ សាកលវិទ្យាល័យច្បាប់បានបណ្ដុះបណ្ដាល កម្មាភិបាលជំនាញច្បាប់ជាង១សែននាក់សម្រាប់ប្រទេសទាំងមូល។ បណ្ដា ជំនាន់និស្សិតនៃសាលានេះកំពុងបំពេញការងារហើយរួមចំណែកជាច្រើនក្នុង វិស័យច្បាប់និងយុត្តិធម៌ទូទាំងប្រទេស។

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា សាកលវិទ្យាល័យច្បាប់ហាណូយបានរៀបចំពិធី រំលឹកខួបលើកទី៤០ឆ្នាំនៃទិវាបង្កើត (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៩-ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៩) ហើយទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១លើក ទី២។

        ក្នុងអំឡុងពេល៤០ឆ្នាំកន្លងទៅ សាកលវិទ្យាល័យច្បាប់បានបណ្ដុះបណ្ដាល កម្មាភិបាលជំនាញច្បាប់ជាង១សែននាក់សម្រាប់ប្រទេសទាំងមូល។ បណ្ដា ជំនាន់និស្សិតនៃសាលានេះកំពុងបំពេញការងារហើយរួមចំណែកជាច្រើនក្នុង វិស័យច្បាប់និងយុត្តិធម៌ទូទាំងប្រទេស។ មានអតីតនិស្សិតជាច្រើននៃសាលា កំពុងកាន់មុខតំណែងសំខាន់ៗក្នុងស្ថាប័ននានារបស់បក្ស រដ្ឋ ក្នុងនោះមាន សមាជិកសភានីតិកាលទី១៤ប្រមាណ៨០នាក់ ធ្លាប់ជាគ្រូបង្រៀន សិក្ខាកាម និង និស្សិតនៃសាលានេះ។

        អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សផ្នែកច្បាប់ ដោយមានគុណភាពខ្ពស់សម្រាប់ប្រទេសជាតិនោះ គឺភារកិច្ចសំខាន់មួយដែល ត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ ជាពិសេសគឺក្នុងការកសាងនីតិរដ្ឋវៀតណាម សង្គមនិយមនាបច្ចុប្បន្ន សំដៅឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុឧស្សាហូបនីយ កម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើ អោយសាកលវិទ្យាល័យច្បាប់ហាណូយ ត្រូវការកំណត់អោយបានច្បាស់នូវយុទ្ធ សាស្ត្រ ឋានៈ តួនាទីជាមូលដ្ឋានបណ្ដុះបណ្ដាល ស្រាវជ្រាវច្បាប់ជួរមុខនៅវៀត ណាម តាមនោះរួមចំណែកដ៏សំខាន់ក្នុងការផ្គត់ផ្គង់ប្រភពធនធានមនុស្សដែល បម្រើការងារកែទម្រង់យុត្តិធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការធ្វើសមាហរណ កម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ