គម្រោងថាមពលអគ្គីសនីពន្លឺព្រះអាទិត្យមានដើមទុនសរុបប្រមាណ៩៩លានដុល្លាអាមេរិក (រូបថត៖ VOV) |
បណ្ដុំរោងចក្រ នេះមានអានុភាពចំនួន១០០ MWP ដែលត្រូវបានកសាងឡើងលើផ្ទៃដី១២០ ហិកតា ជាមួយដើមទុនសរុបប្រមាណ២២០០ពាន់លានដុង (ស្មើនឹង៩៩លាន ដុល្លាអាមេរិក)។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨ ហើយរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ត្រូវបានដាក់ អោយដំណើរការ។ នេះគឺជាគម្រោងថាមពលអគ្គីសនីពន្លឺព្រះអាទិត្យធំបំផុត នៅវៀតណាមនាបច្ចុប្បន្ន ហើយត្រូវបានគ្រប់គ្រងរៀបចំអនុវត្ត រចនានិងដំណើរ ការសាងសង់ដោយអង្គភាពក្នុងប្រទេសទាំងស្រុង៕