លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ nhandan.com.vn) |
ថ្លែងនៅជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែកនៃខេត្ត Vinh Long ត្រូវការបន្តអនុវត្តន៍យ៉ាង ពេញលេញនូវការបញ្ជាណែនាំ ច្បាមជាប់នូវបទបញ្ញតិ្តនៃច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របតាមច្បាប់ សុវត្ថិភាពនិងសន្សំសម្ចៃ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលបំផុតដល់ប្រជាជន ដើម្បីអនុវត្តន៍យ៉ាងពេញលេញនូវសិទ្ធិធ្វើម្ចាស់របស់ខ្លួន ក្នុងការឧទ្ទេសនាមនិងបោះ ឆ្នោតជ្រើសរើសអ្នកមានទាំងគុណធម៌និងទេពកោសល្យ សក្តិសមជាតំណាងរបស់ ប្រជាជនទូទាំងប្រទេសនៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”៕