ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីទទួលបន្ទុក គោលនយោបាយមហាសមុទ្ររបស់ជប៉ុន ប្រធានការិយាល័យសម្ព័ន្ធភាព សមាជិកសភាមិត្តភាពវៀតណាម ជប៉ុនលោក Fukui Teru។ |
ក្នុងជំនួបនេះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានស្នើឲ្យប្រទេសជប៉ុនបន្ត សហការនិងជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបរិស្ថាន ពិសេសគឺបរិស្ថានសមុទ្រ ជួយវៀតណាមបង្កើនសមត្ថភាពព្យាករណ៍ ដើម្បីទប់ទល់ឲ្យបានទាន់ពេលវេលា នឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ និងនីវ៉ូទឹកសមុទ្រឡើង ក៏ដូច ជាជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យបរិស្ថានសមុទ្រនិងវិទ្យាសាស្ត្រសមុទ្រផងដែរ។ លោក Trinh Dinh Dung មានគោលបំណងថា ជប៉ុននឹងសហ ការអនុវត្តន៍ការផ្ដួចផ្ដើមគំនិតរបស់វៀតណាមអំពីការបង្កើតទំនាក់ទំនងភាពជា ដៃគូនៅតំបន់សមុទ្រអាស៊ីខាងកើតអំពីការគ្រប់គ្រងកាកសំណល់ប្ល៉ាស្ទិកនៅ មហាសមុទ្រ ជួយឧបត្ថម្ភវៀតណាមអំពីបទពិសោធន៍គ្រប់គ្រង បច្ចេកទេសនិង បច្ចេកវិទ្យាប្រមូលផ្ដុំ ដោះស្រាយកាកសំណល់គ្រោះថ្នាក់ដល់សមុទ្រនិងឆ្នេរ សមុទ្រ។
ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយមហាសមុទ្ររបស់ ជប៉ុន ប្រធានការិ យាល័យសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម ជប៉ុន លោក Fukui Teru បានអះអាងថា រដ្ឋាភិបាលជប៉ុនយកចិត្តទុកដាក់ជាពិសេស ដល់ការរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺក្នុង វិស័យស្រាវជ្រាវសមុទ្រ។ ជប៉ុនត្រៀមខ្លួនជាស្រេចចែករំលែកជាមួយ វៀតណាមនូវ ព័ត៌មាននិងបទពិសោធន៍ក្នុងគោលនយោបាយស្ដីពីសមុទ្រ ដើម្បីប្រទេស ទាំងពីរក្លាយទៅជាប្រទេសសម្បូររុងរឿងដោយសមុទ្រ៕