ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ជំរុញខ្លាំងការតភ្ជាប់តំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

Chia sẻ
(VOVworld) - ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក
Nguyen Xuan Phuc បានសំណូមពរឲ្យគណៈកម្មាធិការ
ទាំង៣ នេះ ក្ដាប់ជាប់ស្ថានភាពនិងធានាសន្តិសុខ
ព្រំដែន លើកកំពស់ប្រសិទ្ធភាពនៃការងារ កិច្ចការបរ
ទេស អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន
(VOVworld) - ថ្លែងមតិនៅកិច្ចប្រជុំសាមញ្ញរវាងគណៈកម្មធិការទទួលបន្ទុកតំបន់
ពាយព្យ តំបន់ Tay Nguyen និងតំបន់ Nam Bo ខាងលិច នា ព្រឹកថ្ងៃទី១៧ មិនា នៅ
ទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក
Nguyen Xuan Phuc បានសំណូមពរឲ្យគណៈកម្មាធិការទាំង៣នេះ ក្ដាប់ជាប់ស្ថានភាព
និងធានាសន្តិសុខព្រំដែន លើកកំពស់ប្រសិទ្ធភាពនៃការងារ កិច្ចការបរទេស
អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន ព្រមទាំងប្រមូលផ្ដុំតស៊ូប្រឆាំង បទល្មើសជួញដូរ
គ្រឿងញៀននិងរត់ពន្ធអន្តរជាតិឆ្លងខ្សែព្រំដែន។ស្ដីពីបញ្ហាតភ្ជាប់ តំបន់ដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវភាពរស់នៅសំរាប់ប្រជាជន លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ជំរុញខ្លាំងការតភ្ជាប់តំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំសាមញ្ញរវាងគណៈកម្មធិការ
ទទួលបន្ទុកតំបន់ ពាយព្យ តំបន់ខ្ពង់រាបភាគកណ្ដាល Tay Nguyen និងតំបន់ Nam Bo ខាងលិច (រូបថត៖chinhphu.vn)

“ការតភ្ជាប់តំបន់ជាបញ្ហាធំ ដែលត្រូវការបន្តស្រាវជ្រាវដើម្បីធ្វើឲ្យច្បាស់ទាំងខាង សេដ្ឋកិច្ចនិងវប្បធម៌។តំបន់និមួយៗមានលក្ខណៈធម្មជាតិ១ខុសពីគ្នា ដូច្នេះយើង
ត្រូវធ្វើឲ្យបានល្អ។ខ្ញុំស្នើរឲ្យថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ស្ថាប័នទាក់ទិននានា មានការបញ្ជាណែនាំដើម្បីបណ្ដាតំបន់តភ្ជាប់ជាមួយគ្នា កសាងផលិតផល ពូជដើម
ឈើ”។
នាថ្ងៃដដែល ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាភូមិភាគទី៩ លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើរឲ្យយោធាភូមិភាគទី៩ នា
ពេលខាងមុខ បន្តប្រមូលផ្ដុំកសាងជួរកម្មាភិបាល យុទ្ធជនស្មោះត្រង់ រឹងមាំ សហ
ការជាមួយកម្លាំងនគរបាល កងទ័ពការពារព្រំដែននានា ក្នុងការងារបង្ការ ប្រឆាំង
ការរត់ពន្ធ ព្រមទាំងអនុវត្តល្អនូវការងារថែទាំជីវភាពរស់នៅសំរាប់ ប្រជាពលរដ្ឋ
លើភូមិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ