ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា

Chia sẻ
(VOVworld) - លោក Pham Binh Minh បានវាយតំលៃ
ខ្ពស់ចំពោះលទ្ធផលនៃជំនួបចរចាររវាងគណៈប្រតិភូ
អធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយគណៈកម្មា
ធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា។
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងប្រធានគណៈកម្មាធិការ ប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ាលោក U Mya Win (រូបថត៖VGP)

(VOVworld) - នៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការប្រឆាំង
អំពើពុករលួយម៉ីយ៉ាន់ម៉ាលោក U Mya Win នារសៀលថ្ងៃទី១៥ តុលា ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃខ្ពស់
ចំពោះលទ្ធផលនៃជំនួបចរចាររវាងគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាមជា
មួយគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ីយ៉ាន់ម៉ា។លោក Pham Binh Minh បាន
អះអាងថា ការងារអធិការកិច្ច ដោះស្រាយការប្ដឹង តវ៉ានិងបង្ការប្រឆាំងអំពើពុករ
លួយត្រូវបានចាត់ទុកជាភារកិច្ចសំខាន់និងជាអាទិភាពចម្បងមួយដើម្បីវៀតណាម
កសាងនីតិរដ្ឋសង្គមនិយមជាមួយខឿនរដ្ឋាបាលជំនាញនិងទំនើប។លោក Pham
Binh Minh បានអះអាងថែមទៀតថា វៀតណាម នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី
ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបតិ្តការលើច្រើន
វិស័យរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ រដ្ឋមន្រ្តី U Mya Win មានគោលបំណងថា
 នាពេលខាងមុខ អធិការកិច្ច រដ្ឋាភិបាលវៀតណាមនឹងចែករំលែកជាច្រើនថែម
ទៀតជាមួយភាគីម៉ីយ៉ាន់ម៉ានូវ បទពិសោធន៍ក្នុងការងារបង្ការប្រឆាំងអំពើពុក
រលួយ៕

ប្រតិកម្មទៅវិញ