ឧបនាយករដ្ឋមន្រ្តីវៀតណាមចូលរួមមហាសន្និបាតរបស់ជនជាតិភាគតិចនៅខេត្ត Ha Giang

Chia sẻ

(VOVworld) – “ខេត្ត Ha Giang ត្រូវធានាការរក្សារឹងមាំ
ស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គម ប្ដេជ្ញាតស៊ូជា
មួយគ្រប់ឧបាយកលបំផ្លាញរបស់អនុភាពអមិត្ត ដែល
ឆ្លៀតប្រើបញ្ហាជនជាតិ សាសនា សិទ្ធិមនុស្ស និងសេរី
ជំនឿ ដើម្បីញុះញ៉ង់ជនរួមជាតិជនជាតិភាគតិចរំលោភពីគោលនយោបាយមហាសាមគ្គីភាព ជាតិ”។

ឧបនាយករដ្ឋមន្រ្តីវៀតណាមចូលរួមមហាសន្និបាតរបស់ជនជាតិភាគតិចនៅខេត្ត Ha Giang - ảnh 1
ឧបនាយករដ្ឋមន្រ្តី Vu Van Ninh (នៅកណ្ដាល) ថតរូបអនុស្សាវរីយ៍
ជាមួយតំណាងចូលរួមមហាសន្និបាត


(VOVworld) – “ខេត្ត Ha Giang ត្រូវធានាការរក្សារឹងមាំស្ថិរភាពនយោបាយសណ្ដាប់
ធ្នាប់សង្គម ប្ដេជ្ញាតស៊ូជាមួយគ្រប់ឧបាយកលបំផ្លាញរបស់អនុភាពអមិត្ត ដែល
ឆ្លៀតប្រើបញ្ហាជនជាតិ សាសនា សិទ្ធិមនុស្ស និងសេរីជំនឿ ដើម្បីញុះញ៉ង់ជន
រួមជាតិជនជាតិភាគតិចរំលោភពីគោលនយោបាយមហាសាមគ្គីភាពជាតិ”។ឧប
នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានសង្កត់ធ្ងន់ដូច្នេះនៅមហាសន្និ
បាតលើកទី២របស់ជនជាតិភាគតិចនៅខេត្ត​ Ha Giang ដែលបានប្រព្រឹត្តទៅនា
ព្រឹកថ្ងៃទី១៧ ធ្នូ។លោក Vu Van Ninh បានស្នើរឲ្យបក្សភាគ រដ្ឋអំណាច និងកម្មា
ភិបាលបេក្ខជននៃខេត្ត Ha Giang បន្តក្ដាប់ជាប់រឹងមាំគោលមាគ៌ា គោលនយោ
បាយជនជាតិរបស់បក្ស រដ្ឋ យល់ដឹងច្បាស់អំពីសារសំខាន់របស់ការងារជនជាតិ អនុវត្តល្អនូវការងារឃោសនាដើម្បីជនរួមជាតិជនជាតិភាគតិចយល់ច្បាស់អំពី
ការផ្ដួចផ្ដើមគំនិត គោលនយោបាយរបស់បក្សនិងរដ្ឋ។លោក Vu Van Ninh ក៏បាន
សំណូមពរខេត្ត Ha Giang បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេច
ចិត្តមជ្ឈឹមស្ដីពីការអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ ជាពិ
សេសគឺចំពោះតំបន់ជនរួមជាតិជនជាតិភាគតិចខំប្រឹងប្រែងបង្កើតការលោត
ផ្លោះក្នុងការលើកកំពស់បញ្ញារបស់ប្រជាជននិងគុណភាពរបស់ប្រភពធនធាន
មនុស្ស៕

ប្រតិកម្មទៅវិញ