ឧបនាយករដ្ឋមន្រ្តីវៀតណាម៖គោលនយោបាយសុខុមាលភាពសង្គមត្រូវ ច្បាមជាប់តម្រូវការរបស់ប្រជាជន

Chia sẻ
(VOVworld) - នាពេលខាងមុខ យើងត្រូវប្រមូលផ្ដុំប្រភព
កម្លាំងដើម្បីលាតត្រដាងអនុវត្ត គោលនយោបាយសុខុ
មាលភាពសង្គមនៅតំបន់ក្រីក្របំផុត លំបាកបំផុតនិង
ច្បាមជាប់ តម្រូវការរបស់ប្រជាជន តាំងពីការរស់នៅ
សិក្សារៀនសូត្រដល់ផលិតកម្ម ធ្វើ អាជីវកម្ម សកម្មភាពវប្បធម៌ជាដើម។
ឧបនាយករដ្ឋមន្រ្តីវៀតណាម៖គោលនយោបាយសុខុមាលភាពសង្គមត្រូវ ច្បាមជាប់តម្រូវការរបស់ប្រជាជន - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងមតិនៅជំនួបធ្វើការ (រូបថត៖VGP)

(VOVworld) - នាពេលខាងមុខ យើងត្រូវប្រមូលផ្ដុំប្រភពកម្លាំងដើម្បីលាតត្រដាង
អនុវត្ត គោលនយោបាយសុខុមាលភាពសង្គមនៅតំបន់ក្រីក្របំផុត លំបាកបំផុត
និងច្បាមជាប់ តម្រូវការរបស់ប្រជាជន តាំងពីការរស់នៅ សិក្សារៀនសូត្រដល់
ផលិតកម្ម ធ្វើ អាជីវកម្ម សកម្មភាពវប្បធម៌ជាដើម។នេះគឺជាសំណូមពររបស់ឧប
នាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការមជ្ឈឹមទទួល
បន្ទុកការអនុវត្តកម្មវិធី ធ្វើសកម្មភាពរបស់រដ្ឋាភិបាលអំពីការលាតត្រដាងអនុវត្ត
សេចក្ដីសំរេចចិត្តស្ដីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនក្នុងដំណាក់កាល
២០១២-២០២០ នៅក្នុងជំនួបធ្វើ ការជាមួយបណ្ដាសមាជិកគណៈកម្មាធិការនេះ
នាថ្ងៃទី២ មេសានៅរដ្ឋធានីហាណូយ។ លោក Vu Duc Dam ចាត់ទុកថា នាពេល
ខាងមុខ ការលាតត្រដាងអនុវត្តគោល នយោបាយសុខុមាលភាពសង្គម ត្រូវ
ប្រមូលផ្ដុំដំបូងបង្អស់គឺសំរាប់តំបន់ក្រីក្របំផុត ព្រម ទាំង កម្មវិធីសុខុមាលភាព
សង្គម គោលនយោបាយកាត់បន្ថយភាពក្រីក្រនានា ត្រូវ បានអនុវត្តតាមក្រិត
ក្រមទីផ្សារ ក្នុងនោះ ក្រសួង ស្ថាប័នទាក់ទិននានាចូលរួមដោយផ្ទាល់ និងប្ដេជ្ញា
លុបចោលគំនិតពឹងផ្អែក៕

ប្រតិកម្មទៅវិញ