(VOVworld) - ខ័ណ្ឌ Ngo Quyen បន្តជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាលដោយ ឈរលើស្មារតីផ្ទៀងស្ដាប់ ការពារអត្ថប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជននិងអង្គភាព
អាជីវកម្ម សំដៅបង្កើតបរិយាកាសវិនិយោគអាជីវកម្មដ៏ងាយស្រួល រួមចំណែកជំរុញ សកម្មភាពធ្វើអាជីវកម្ម ផលិតកម្ម។នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc នាពេលចុះត្រួតពិនិត្យការងារបង្ការប្រឆាំងបទ ល្មើសនិងកែទម្រង់បែបបទរដ្ឋបាលនៅខ័ណ្ឌ Ngo Quyen ទីក្រុង Hai Phong ភាគខាង
ជើងវៀតណាម នាព្រឹកថ្ងៃទី១៣ មេសា។
![ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ទៅបំពេញការងារនៅទីក្រុង Hai Phong - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_04_13/hai phong.jpg) |
លោក Nguyen Xuan Phuc ត្រួតពិនិត្យដំណើរការកំណែទម្រង់់រដ្ឋបាល
នៅនាយកដ្ឋានគយសាខាទីក្រុង Hai Phong (រូបថត៖VGP)
|
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោក Nguyen Xuan Phuc ក៏បានទៅត្រួត
ពិនិត្យការងារ បង្ការប្រឆាំងការរត់ពន្ធ កែទម្រង់បែបបទរដ្ឋបាលនិងជួបធ្វើការជា
មួយថ្នាក់ដឹកនាំ ស្នូលនៃនាយកដ្ឋានគយទីក្រុង Hai Phong ផងដែរ៕