ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចូលរួមពិធីរំលឹកខួប ១០០​ឆ្នាំ​ នៃវិទ្យាស្ថានសាគរវិទ្យា Nha Trang

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០០ នៃការបង្កើតវិទ្យាស្ថានសាគរវិទ្យា Nha Trang ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។ 
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចូលរួមពិធីរំលឹកខួប ១០០​ឆ្នាំ​ នៃវិទ្យាស្ថានសាគរវិទ្យា Nha Trang - ảnh 1ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រគល់ឥស្សរិយយសពលកម្ម ថ្នាក់ទី១ ដល់វិទ្យាស្ថានសាគរវិទ្យា។ (រូបថត៖ VGP/Dinh Nam)

លទ្ធផលស្រាវជ្រាវក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃវិទ្យាស្ថានសាគរវិទ្យាបានផ្តល់ឯកសារវិទ្យាសាស្ត្រជាសារវ័ន្ត អំពីលក្ខខណ្ឌធម្មជាតិ ដំណើរការសាគរវិទ្យា ប្រព័ន្ធអេកូឡូស៊ី ស្ថានភាពបរិស្ថាន តំបន់ជីវចម្រុះ និងប្រភពធនធាននៅសមុទ្រខាងកើត។

ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យវិទ្យាស្ថានសាគរវិទ្យា បន្តរួមចំណែកយ៉ាងសក្តិសមក្នុងបុព្វហេតុរួម ដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពថែមទៀត រួមចំណែកអះអាងនូវអធិបតេយ្យភាព កោះសមុទ្ររបស់ប្រទេសជាតិ រក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត៖ “មិនអាចអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនអាចឈានឡើងខ្ពស់ និងធ្វើដំណើរទៅឆ្ងាយបានទេ ប្រសិនបើមិនយកចិត្តទុកដាក់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសនៅក្បែរសមុទ្រមិនអាចមិនយកចិត្តទុកដាក់លើសេដ្ឋកិច្ចសមុទ្រនិងវិទ្យាសាស្ត្រសមុទ្របានឡើយ។ ដូច្នេះ នេះគឺជាកិត្តិយសនិងការទទួលខុសត្រូវដ៏ធំធេងរបស់វិទ្យាស្ថានសាគរវិទ្យាថ្ងៃនេះ និងអនាគត។ យើងសក្តិសមជាមួយបេសកកម្មដ៏លំបាកនិងពាសពេញទៅដោយកិត្តិយសនេះ”៕

ប្រតិកម្មទៅវិញ