ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh៖ អនុវត្តយ៉ាងខ្លាំងក្លានូវផែនការរបស់រដ្ឋាភិបាលស្ដីពិការជួយសម្រួលដល់បែបបទរដ្ឋបាល

Chia sẻ
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ប្រធានគណៈ កម្មការបានលើកច្បាស់ថា គម្រោង ៨៩៦ បានបង្កើតជំហានលោតផ្លោះក្នុង ការគ្រប់គ្រងប្រជាជន ដោយផ្លាស់ពីសំណុំឯកសារក្រដាសទៅសំណុំឯក សារអេឡិចត្រូនិក តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។ 
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh៖ អនុវត្តយ៉ាងខ្លាំងក្លានូវផែនការរបស់រដ្ឋាភិបាលស្ដីពិការជួយសម្រួលដល់បែបបទរដ្ឋបាល - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

នារសៀលថ្ងៃទី៧ មេសា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មការ ដឹកនាំផែនការមេរស្ដីពីការជួយសម្រួលដល់បែបបទរដ្ឋបាល លិខិតស្នាម ពលរដ្ឋនិងមូលដ្ឋានទិន្នន័យនានាដែលពាក់ព័ន្ធដល់ការគ្រប់គ្រងប្រជាជន ដំណាក់កាលឆ្នាំ២០១៣-២០២០ (ហៅកាត់ថា គណៈកម្មការ ៨៩៦) បាន រៀបចំកិច្ចប្រជុំអនឡាញស្ដីពីការអនុវត្តភារកិច្ចនាពេលខាងមុខ។ ថ្លែងនៅទី នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ប្រធានគណៈ កម្មការបានលើកច្បាស់ថា គម្រោង ៨៩៦ បានបង្កើតជំហានលោតផ្លោះក្នុង ការគ្រប់គ្រងប្រជាជន ដោយផ្លាស់ពីសំណុំឯកសារក្រដាសទៅសំណុំឯក សារអេឡិចត្រូនិក តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។ ក្រៅពីនោះមូល ដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជនត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធព័ត៌មាន មូល ដ្ឋានទិន្នន័យឯកទេសរបស់ក្រសួង ស្ថាប័ននិងតំបន់នានា តាមនោះជួយ លើកកំពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបែបបទរដ្ឋបាល និងសេវាកម្ម សាធារណៈអនឡាញ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យគណៈកម្មការ ៨៩៦ វាយតម្លៃយ៉ាងហ្មត់ចត់ចំពោះរាល់កំហិត បញ្ហានៅសេសសល់ មូល ហេតុនិងដំណោះស្រាយក្នុងដំណើរការអនុវត្តគម្រោងនាពេលកន្លងទៅ ក៏ ដូចជាលើកមតិ សំណើ ដើម្បីអនុវត្តផែនការឆ្នាំ២០២០ឲ្យមានប្រសិទ្ធ ភាពផងដែរ៕

ប្រតិកម្មទៅវិញ