ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមដើរថ្មើជើងចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារ

Chia sẻ
(VOVWORLD) - ព្រឹត្តិការណ៍នេះគឺសំដៅលើកកំពស់មនសិការក្នុងការពាក់មួកសុវត្ថិភាពឲ្យកុមារ ក៏ដូចជាចលនាសង្គមទាំងមូលពាក់មួកសុវត្ថិភាពនៅពេលចូលរួមធ្វើចរាចរណ៍ដោយម៉ូតូនិងកង់អគ្គីសនីផងដែរ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមដើរថ្មើជើងចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារ - ảnh 1 បណ្ដាតំណាងនិងសិស្សានុសិស្សរាប់ពាន់នាក់ដើរថ្មើជើងលើវិថី Le Duan ដើម្បីជួយជ្រោមជ្រែងកម្មវិធី។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ កញ្ញា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិនិង រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម និងទីក្រុងហូជីមិញផ្សេងៗទៀត បានអញ្ជើញចូលរួមដើរថ្មើជើងចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារ។ ព្រឹត្តិការណ៍នេះគឺសំដៅលើកកំពស់មនសិការក្នុងការពាក់មួកសុវត្ថិភាពឲ្យកុមារ ក៏ដូចជាចលនាសង្គមទាំងមូលពាក់មួកសុវត្ថិភាពនៅពេលចូលរួមធ្វើចរាចរណ៍ដោយម៉ូតូនិងកង់អគ្គីសនីផង ដែរ។ ថ្លែងនៅពិធីនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានអះអាងថា ការចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារគឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់និងការសន្យាដ៏ខ្លាំងក្លារបស់សង្គមទាំងមូលក្នុងការការពារសុវត្ថិភាពជីវិតនិងសុខភាពសម្រាប់ជំនាន់ក្រោយៗរបស់ប្រទេសជាតិ ព្រមទាំងរួមដៃគ្នាទប់ស្កាត់ការឈឺចាប់ដែលបានបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ