ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក

Chia sẻ
(VOVworld)_ទទួលសេចក្ដី អញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ឧបនាយករដ្ឋមន្រ្តី​និងជារដ្ឋមន្រ្តីការបរទេស​វៀតណាម​លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ចាប់ពីថ្ងៃទី ២០ ដល់ ២១ មេសា ២០១៧​។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក (រូបថត៖ ក្រសួងការបរទេសវៀតណាម)

(VOVworld)_ទទួលសេចក្ដី អញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ឧបនាយករដ្ឋមន្រ្តី​និងជារដ្ឋមន្រ្តីការបរទេស​វៀតណាម​លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ចាប់ពីថ្ងៃទី ២០ ដល់ ២១ មេសា ២០១៧​។ នាថ្ងៃទី ២០ មេសា  លោក Pham Binh Minh មានជំនួបចរចាជាមួយ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក Herbert Raymond McMaster ជួបសន្ទនាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Steven Mnuchin​។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Herbert Raymond McMaster ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី​ការបរទេស​វៀតណាមលោក Pham Binh Minh បានអះអាងនូវគោលនយោបាយឥតងាករេ​របស់​វៀតណាមអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម គោរព និងត្រៀមខ្លួនជាស្រេច​ធ្វើការ​ជាមួយ​រដ្ឋាភិបាលថ្មីរបស់អាមេរិក សំដៅពង្រឹង​និងធ្វើឲ្យស៊ីជម្រៅថែម​ទៀត​នូវ​ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយប្រកបដោយស្ថេរភាពយូអង្វែង កសាង​និង​មាន​​ផលប្រយោជន៍ទៅវិញទៅមក ដែលផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព របៀបរបបនយោបាយ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព​ស្ថិរភាព​កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍន៍​នៃតំបន់​អាស៊ី - ប៉ាស៊ីហ្វិក​និងលើពិភពលោក។ ឧបនាយករដ្ឋមន្រ្តី​និងជា​រដ្ឋមន្រ្តី​ការបរទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីនៅមានសក្ដានុភាពយ៉ាងច្រើន មានឱកាសសហការទ្វេភាគី ក្នុងតំបន់និងអន្តរជាតិ ហើយឲ្យដឹងថាភាគីទាំងពីគប្បីរក្សាសន្ទុះអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជាអប់រំបណ្តុះបណ្តា វិទ្យាសាស្រ្ត - បច្ចេកវិទ្យាសន្តិសុខ  ការពារជាតិ ​។ ឧបនាយករដ្ឋម​ន្រ្តី​វៀត​ណាម​លោក Pham Binh Minh បានជូនសំបុត្រដោយផ្ទាល់ និងពាំនាំ​នូវសេចក្ដី​អញ្ជើញ​ចូលរួមសន្និសីទកំពូល APEC ២០១៧ និងទៅបំពេញ​ទស្សនកិច្ចជា​ផ្លូវ​ការ​នៅ​វៀតណាមរបស់ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang  ជូនចំពោះ​ប្រធានាធិបតីលោ Donald Trump​។រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និង ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិ លោក Herbert Raymond McMaster បាន​ពាំនាំនូវការថ្លែងអំណរគុណរបស់ប្រធានាធិបតីលោ Donald Trump និង​អះ​អាង​ថា ប្រធានាធិបតីលោក Trump នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួម សន្និសីទកំពូល APEC ២០១៧ នៅវៀតណាម​។

          រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និង ទីប្រឹក្សា​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Herbert Raymond McMaster បាន​បញ្ជាក់ថា រដ្ឋាភិបាលថ្មីនៅតែបន្តគោរព​និងគាំទ្រ​ចំពោះទំ​នាក់​ទំនង​ដៃគូ​លើគ្រប់​ជ្រុង​ជ្រោយជាមួយវៀតណាម ហើយបានឲ្យដឹងថាភាគីទាំងពីរគប្បី​ពង្រឹង​ការផ្លាស់​ប្តូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ។​ពិភាក្សា លើបញ្ហា​ក្នុង​តំបន់​និង​អន្ដរជាតិ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងទីប្រឹក្សាសន្តិសុខលោក McMaster បានបញ្ជាក់នូវ​សារៈសំខាន់​នៃការរក្សាសន្តិភាព​ស្ថិរភាពសន្តិសុខ​សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គាំទ្រការ​ដោះស្រាយ​ជំលោះ​នៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកលើដំណើរការការទូត និងគតិយុត្ត និងផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេស​អនុសញ្ញា​នៃអង្គការសហ​ប្រជាជាតិ​ស្ដីអំពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) គោរពសេចក្តី​ថ្លែងការណ៍​ស្តីអំ​ពី​ការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរក​ក្រមប្រតិបត្តិ​សំរាប់​ភាគីនានានៅសមុទ្រខាងកើត (COC) ។

          នៅក្នុងជំនួបជាមួយជាមួយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស​វៀត​ណាម រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានវាយ​តម្លៃ​ខ្ពស់​ចំពោះ ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មជាមួយវៀតណាម ហើយមានបំណង​ថាភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការសំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម
មានផលប្រយោជន៍ដូចគ្នា៕

​​​​​​​​​​​

ប្រតិកម្មទៅវិញ