(VOVworld) - នារសៀលថ្ងៃទី៥ មិនា នៅទីស្ដីការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទទួលជួប
សន្ទនាជាមួយឯអគ្គរាជទូតហូល្លង់លោកស្រី Catharina Trooster អញ្ជើញមកជួប
សម្ដែងការគួរសម ក្នុងឱកាសចាប់ផ្ដើមអាណត្តិបេសកកម្មនៅវៀតណាម។នៅ
ទីនេះ លោក Pham Binh Minh បានវាយតំលៃថា ទំនាក់ទំនងវៀតណាម ហូល្លង់
បានអភិវឌ្ឍន៍យ៉ាង សកម្មលើវិស័យជាច្រើន ជាពិសេសគឺការដែលប្រទេសទាំង២
បង្កើតដៃគូយុទ្ធ សាស្ត្រអំពីការសម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុនិង
គ្រប់គ្រងប្រភពទឹក និងដៃគូយុទ្ធសាស្ត្រអំពីកសិកម្មនិងសន្តិសុខស្បៀងអាហារ។
ប្រទេសទាំង២ ក៏បាន សហការយ៉ាងស្អិតរមួតលើវេទិការពហុភាគីជាច្រើននិង
អង្គការអន្តរជាតិនានា។លោក Pham Binh Minh បានសម្ដែងជំនឿជាក់ថា ក្នុងអាណត្តិ
លើកនេះ លោកស្រី ឯកអគ្គរាជទូតនឹងរួមចំណែកយ៉ាងសកម្ម សហការជាមួយ
ស្រកួង ស្ថាប័ននានា របស់វៀតណាមដើម្បីលាតត្រដាងអនុវត្តកិច្ចសហប្រតិបតិ្តការ
រវាងវៀតណាមនិង ហូល្លង់យ៉ាងខ្លាំងក្លា ក៏ដូចជាជំរុញទំនាក់ទំនងរវាងវៀតណាម
និងសហភាពអឺរ៉ុប ផងដែរ។
ឯកអគ្គរាជទូតលោកស្រី Catharina Trooster បានអះអាងថា នឹងខំប្រឹប្រែងជំរុញថែម
ទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២៕