ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ទទួលជួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Kookmin របស់កូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីស្តីការរដ្ឋា ភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Yoon Jong Kyoo ប្រ ធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Kookmin របស់កូរ៉េខាងត្បូង (KB)។ 
ឧបនាយករដ្ឋមន្រ្តី លោក  Vuong Dinh Hue ទទួលជួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Kookmin របស់កូរ៉េខាងត្បូង - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួួយលោក Yoon Jong Kyoo ប្រ ធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Kookmin របស់កូរ៉េខាងត្បូង (KB)។ 

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិ បាល វៀតណាមតែងតែគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនក្នុងទាំងក្នុងស្រុកនិងបរទេស ក្នុងនោះ មានវិនិយោគិនកូរ៉េខាងត្បូង និងសម្ព័ន្ធក្រុមហ៊ុន KB ពង្រីកសកម្មភាពធ្វើអាជីកម្មនៅវៀតណាមដោយឈរលើមូលដ្ឋាននៃការប្រតិ បត្តិតាម បទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងច្បាប់វៀតណាម។

ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ក៏វាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន KB ក្នុងការជួយឧបត្ថម្ភដល់គ្រួសារមានចំណូលទាបនិងកុមារក្រីក្រនៅតាមមូលដ្ឋាននៃប្រទេសវៀតណាមព្រមទាំងផ្សព្វ ផ្សាយកម្មវិធីអប់រំភាសាកូរ៉េនៅ វៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ