ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh៖ ខេត្ត Dak Lak កំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងនិងថាមពលស្អាត

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែកុម្ភះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Dak Lak ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh បានស្នើអោយខេត្ត Dak Lak គួរតែមានដំណោះស្រាយជាក់ស្តែងថែមទៀត ដើម្បីធ្វើអាជីវកម្មនិងពង្រីកប្រៀបខ្លាំងក្នុងតំបន់។ 
ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh៖ ខេត្ត Dak Lak កំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងនិងថាមពលស្អាត - ảnh 1 លោកឧបនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Dak Lak

ពោលគឺ ត្រូវបន្តអនុវត្តការដាំដុះការពារនិងអភិវឌ្ឍព្រៃឈើ ព្រមទាំងទាក់ទាញការវិនិយោគ ក្នុងការអភិ វឌ្ឍគម្រោងថាមពលស្អាត ពីព្រះអាទិត្យនិងខ្យល់នៃតំបន់ Tay Nguyen ក៏ដូចជា ផ្សារភ្ជាប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការអភិរក្ស និងពង្រីកវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិភាគតិច ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ទន្ទឹមជាមួយគ្នានេះ Dak Lak  គួរតែបន្តកសាងតំបន់

មានស្ថេរភាពនិងមិត្តភាព ដើម្បីកសាងនិងអភិវឌ្ឍទីក្រុង Buon Ma Thuot អោយបានសក្តិសមជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានផ្តល់អនុសាសន៍ថា៖

“ខេត្ត Dak Lak ត្រូវការស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មបៃតង ព្រៃឈើបៃតង ថាមពលស្អាត ហើយទាំងអស់នេះជាប្រៀបខ្លាំងរបស់តំបន់ Tay Nguyen ដែរ។ ទន្ទឹមជាមួយគ្នានោះ តម្លៃវប្បធម៌របស់ប្រជាជននៃជនជាតិភាគតិចនៅតំបន់ Tay Nguyen  ក៏ដូចជាវប្បធម៌គងឃ្មោះ ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌ពិភពលោកនោះ សុទ្ធតែបង្កើតផលិតផលទេសចរណ៍ល្អៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ បន្ទាប់មក យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញអោយសមស្រប”។

ក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្រ្តីបានប្រគល់ថវិកាលើកទឹកចិត្តសិក្សាសម្រាប់ខេត្ត Dak Lak ចំនួន ១០០ លានដុងដើម្បីថែទាំដល់និស្សិតនិងកុមារជនជាតិភាគតិច និងប្រគល់ប្រាក់ ២០០ លានដុង ដើម្បីទ្រទ្រង់ការកសាងផ្ទះសាមគ្គីភាពដ៏ធំមួយនៅខេត្ត Dak Lak ផងដែរ៕

ប្រតិកម្មទៅវិញ