លេខាគណៈកម្មាធិការបក្ស ខេត្ត Thua Thien Hue លោក Le Truong Luu (ខាងស្ដាំ) ប្រគល់អំណោយអនុស្សាវរីយ៍ជូន ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរីលោក Teo Chee Hean (រូបថត៖ VOV) |
នៅក្នុងជំនួបជាមួយលោក Teo Chee Hean លេខាគណៈកម្មាធិការបក្ស ខេត្ត Thua Thien Hue លោក Le Truong Luu បានអោយដឹងថា នាបច្ចុប្បន្នខេត្ត Thua Thien Hue មានគម្រោង វិនិយោគចំនួន៤របស់វិនិយោគិនសឹង្ហបុរី ហេតុនេះ ហើយខេត្តមានគោលបំណងថា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួល សន្តិសុខជាតិសឹង្ហបុរីនឹងបន្តយកចិត្តទុកដាក់ ឧទ្ទេសនាមអោយធុរកិច្ចជនសឹង្ហបុរីមក ស្រាវជ្រាវ ស្វែករកកាលានុវត្តភាពបោះទុនចូលមកខេត្ត ព្រមទាំងបង្កើនកិច្ចសហ ប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស សហ ការគ្នាផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ ក៏ដូចជាកសាងនិងអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ផងដែរ។
ចំណែកឯឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរី លោក Teo Chee Hean បានសម្ដែងនូវក្ដីសោមនស្សរីករាយពេលដែលមកដល់ ហ្វេ ជាលើកដំបូង ព្រមទាំងចាត់ទុកថា ហ្វេ ជាតំបន់ដែលមានកេរដំណែលប្រវត្តិ សាស្ត្រនិងវប្បធម៌ជាច្រើនគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ ក្នុង នោះរួមមានភ្ញៀវសឹង្ហបុរី។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសន្យាថា នឹងបន្តឧទ្ទេស នាមអោយសហគ្រាសនិងក្រុមហ៊ុនធំៗរបស់សឹង្ហបុរីមកស្វែងយល់និងបណ្ដាក់ ទុននៅខេត្ត Thua Thien Hue៕