ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋ កិច្ចនិងបច្ចេក វិទ្យាស្លូវ៉ាគីលោក Zdravko Pocivalsek (រូបថត៖ baoquocte.vn) |
នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋ កិច្ចនិងបច្ចេក វិទ្យាស្លូវ៉ាគីលោក Zdravko Pocivalsek ដែលកំពុងមកបំពេញ ទស្សនកិច្ចនៅវៀតណាមនោះ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើអោយស្លូវ៉ាគីជំរុញអោយសហភាពអឺរ៉ុបនិង ប្រទេសសមាជិកនានាអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និង កិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) សំដៅនាំមកនូវផល ប្រយោជន៍ពិតៗសម្រាប់ភាគីទាំងពីរ រួមចំណែកបង្កើនថែមទៀតនូវការដោះដូរ ពាណិជ្ជកម្មទ្វេភាគី។ ចំណែកឯរដ្ឋមន្រ្តី Zdravko Pocivalsek បានវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងសក្ដានុពលរបស់វៀតណាមក្នុងតំបន់ ហើយគាំទ្រចំពោះការ អនុម័តលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើរវាង EU និងវៀតណាមយ៉ាង ឆាប់ៗ។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់និងជាន់ខ្ពស់រវាងគ្នាទៅវិញទៅមក បង្កលក្ខណៈដើម្បីអោយសហ គ្រាសនៃភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលភាគី ទាំងពីរមានឧត្តមភាពនិងតម្រូវការ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា ពហុភាគីនានាផងដែរ៕