ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបសវនាការអភិបាលទីក្រុង Chongqingលោក Tang Liangzhi (រូបថត៖ TTXVN) |
លោក Pham Binh Minh បានស្នើឲ្យទីក្រុង Chongqing បង្កើនការជួបប្រាស្រ័យមិត្តភាព ចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយតំបន់នានារបស់វៀតណាម ជួយឧបត្ថម្ភកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន បង្កើនការ នាំចូលមុខទំនិញជាឧត្តមភាពរបស់វៀតណាម រួមចំណែកជំរុញការផ្លាស់ប្ដូរ ពាណិជ្ជកម្មទ្វេភាគីវៀតណាម ចិនឲ្យមានការអភិវឌ្ឍដោយសមភាពនិងចីរភាព។
រីឯខ្លួនវិញ អភិបាលទីក្រុង Chongqing លោក Tang Liangzhi បានអះអាង ថា ទីក្រុង Chongqing ជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងមិត្ត ភាពសហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័ននិងតំបន់នានានៃប្រទេសវៀតណាម ព្រមទាំងត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគ ពាណិជ្ជកម្ម តភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិននិងវៀតណាម៕