ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយចំពោះឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ របស់ប្រធានរដ្ឋវៀតណាមជូនចំពោះឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀត ណាម លោក Thongsavanh Phomvihane។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយចំពោះឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម - ảnh 1

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយចំពោះឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Thongsavanh Phombihane

មុននោះ ថ្លែងក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូត លោក Thongsavanh Phombihane នោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត Thongsavanh Phombihane ក្នុងអំឡុងពេលជិត ៤ ឆ្នាំ បំពេញបេសកកម្មការទូតនៅវៀតណាម ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងឡាវលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១នេះគឺជាការទទួលស្គាល់ដ៏សក្ដិសមរបស់បក្សនិងរដ្ឋវៀតណាម ចំពោះរាល់ការរួមចំណែករបស់លោកឯកអគ្គរដ្ឋ ទូត សម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងឡាវ។

ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឡាវ លោក Thongsavanh Phombihane បានអះអាង ថា បក្ស រដ្ឋនិងរដ្ឋាភិបាលឡាវ តែងតែយកចិត្តទុកដាក់និងខិតខំពូនជ្រុំនូវចំណងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាម - ឡាវ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ ទោះបីស្ថិតក្នុងឋានៈណាក៏ដោយ លោកនឹងបន្តចូលរួមចំណែកជាវិជ្ជមាននិងពូនជ្រុំទំនាក់ទំនងពិសេសក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ