ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh ជួបចរចារជាមួយឧបនា យករដ្ឋមន្ត្រីឡាវ Sonexay Siphandone
|
នៅក្នុងជំនួបនាថ្ងៃទី២៣តុលា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានអះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាម ជានិច្ច កាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសជាមួយឡាវ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ បូក សរុបនិងវាយតម្លៃនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យក្នុងឆ្នាំ ២០១៧និងត្រៀមរៀបចំនូវខ្លឹមសារសហប្រតិបត្តិការ ដាក់ចេញដំណោះ ស្រាយសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ រីឯខ្លួនវិញ ឧប នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone សូមឲ្យវៀតណាមចែក រំលែកបទពិសោធន៍ស្តីពីការងារគ្រប់គ្រង កម្មវិធីកសាងម៉ាក្រូសេដ្ឋកិច្ចនិយាយ រួម ក៏ដូចជាបណ្តារូបសណ្ឋានដែលផ្សាភ្ជាប់ផលិតកម្មជាមួយការអភិវឌ្ឍន៍ ទេសចរណ៍ កសិកម្មនៅជនបទ តាមតំបន់នានាផងដែរ។
ភាគីទាំងពីរក៏បានឯកភាព បន្តរៀបចំយ៉ាងល្អ រាល់សកម្មភាពរំលឹកឆ្នាំ សាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ២០១៧។ ជាពិសេស ផ្សព្វផ្សាយដល់ ប្រជាជននិងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរឲ្យយល់ច្បាស់និងពង្រីកទំនាក់ ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ៕