ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh អញ្ជើញសួរសុខទុក្ខ និងអបអរសាទរគណៈកម្មាធិការមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនា វៀតណាម និងព្រះសង្ឃ ដូនជី និងពុទ្ធសាសនិកជន (រូបថត៖ VGP/Hai Minh) |
ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ ឧបនា យករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរគណៈកម្មាធិ ការមជ្ឈិម សមាគមព្រះពុទ្ធសាសនា វៀតណាម និងព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មហាពិធីបុណ្យវិសាខបូជា មិនត្រឹមតែជាថ្ងៃបុណ្យរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុណ្យរបស់ពិភពលោកផងដែរ។ នៅឆ្នាំ ១៩៩៩ មហាសន្និ បាតអង្គការសហប្រជាជាតិបានទទួលស្គាល់ថ្ងៃវិសាខបូជា (VESAK) ជាពិធីបុណ្យវប្បធម៌និងសាសនាពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះពុទ្ធសាសនាពិភពលោកនៅពេលរៀបចំពិធីបុណ្យវិសាខបូជា ចំនួន ៣ លើក បានរួមចំណែកជួយលើកកំពស់តួនាទីរបស់ព្រះពុទ្ធសាសនាវៀតណាមលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកកាន់សាសនាទូទៅ និងចំពោះព្រះសង្ឃ ដូនជី ពុទ្ធសាសនិកជន និយាយដោយឡែក៕