|
កំពង់ផែទំនិញ Tanjong Pagar នៅសឹង្ហបុរី (រូបថត៖AFP/TTXVN) |
(VOVworld) - ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Tharman Shanmugaratnam ត្រូវបាន
បោះឆ្នោតជ្រើសតាំងជាប្រធានក្រុម G៣០ ដែលជាវេទិកាអន្តរជាតិរបស់ថ្នាក់ដឹកនាំ
ហិរញ្ញវត្ថុទាំងវិស័យសាធារណៈនិងឯកជន។លោក Shanmugaratnam នឹងឡើងកាន់
តំណែងនេះចាប់ពីថ្ងៃទី១ មករាឆ្នាំ២០១៧ ដោយអាណត្តិ៥ឆ្នាំ។ប្រធានក្រុមប្រឹក្សា
ភិបាល G៣០ លោក Jacob Frenkel ជឿជាក់ថា ក្នុងឋានៈថ្មី លោក Tharman នឹងមាន
ឱកាសយល់ដឹងយ៉ាងជ្រាល ជ្រៅជាងមុនអំពីបញ្ហាខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដ៏
សំខាន់ តាមនោះរួមចំណែក លើកកំពស់គុណភាពនៃដំណើរការចេញគោល
នយោបាយសាធារណៈ៕