ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Tran Luu Quang បានទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Zhengjun Zhang។ 

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei លោក Zhengjun Zhang។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ អនុប្រធាន Huawei លោក Zhengjun Zhang បានឲ្យដឹងថា Huawei បានចំណាយប្រាក់ ចំនួន ២៣,២ ពាន់លានដុល្លារអាមេរិកលើការស្រាវជ្រាវអភិវឌ្ឍន៍ ដែលស្មើនឹងជាង ២៣% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ ដែលរួមចំណែកជួយសម្ព័ន្ធក្រុមហ៊ុននេះ នាំមុខគេលើពិភពលោកក្នុងវិស័យដូចជា 5G បញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យ និងសមត្ថភាពឌីជីថល។ ដូច្នេះហើយ Huawei មានបំណងចង់សហការ និងចូលរួម ក្នុងការអភិវឌ្ឍបណ្តាញ 5G ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត ការផ្លាស់ប្តូរ បៃតង នៅក្នុងប្រទេសវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអបអរសាទរចំពោះលទ្ធផល អាជីវកម្មនិងជោគជ័យរបស់ Huawei ក្នុងការអភិវឌ្ឍទីផ្សារ និងការធ្វើពិពិធកម្មផលិត ផល សេវាកម្ម ក៏ដូចជាសកម្មភាពសហប្រតិបត្តិការរបស់ Huawei នៅក្នុងប្រទេសវៀត ណាម; អះអាងថា រដ្ឋាភិបាល
វៀតណាមមានបំណងចង់ឱ្យវិនិយោគិនបរទេសរួមទាំង វិនិយោគិនចិន មកបណ្តាក់ទុនលើវិស័យដែលវៀតណាមមានតម្រូវការ ហើយវិនិយោ គិនមានប្រៀបខ្លាំងដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ទូរគមនាគមន៍ និងបញ្ញា សិប្បនិមិត្ត៕

ប្រតិកម្មទៅវិញ