ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ទទួលជួបអគ្គនាយកក្រុមហ៊ុន Astra Zeneca

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោក Nitin Kapoor ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Astra Zeneca។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ទទួលជួបអគ្គនាយកក្រុមហ៊ុន Astra Zeneca - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha (ស្ដាំ) ទទួលជួបអគ្គនាយកក្រុមហ៊ុន Astra Zeneca លោក Nitin Kapoor។ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ហើយថ្លែងអំណរ គុណចំពោះ Astra Zeneca ដែលមានការជួយឧបត្ថម្ភដ៏ថ្លៃថ្លា និងទាន់ពេលវេលា សម្រាប់វៀតណាម ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅទូទាំងពិភពលោក។

ដោយគាំទ្រចំពោះការសន្យារបស់ Astra Zeneca ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និង ឆ្ពោះទៅរកការលុបបំបាត់កាបូនក្នុងគ្រប់សកម្មភាពទាំងអស់របស់ក្រុម លោក ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាមត្រូវ ការការជួយឧបត្ថម្ភហើយទទួលបានដំណោះស្រាយផ្សេងៗគ្នាដើម្បីកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់។
រីឯខ្លួនវិញ លោក Nitin Kapoor បានឲ្យដឹងថា ក្រុមហ៊ុន Astra Zeneca កំពុង ធ្វើការយ៉ាងសកម្មជាមួយទីភ្នាក់ងារ និងដៃគូរបស់វៀតណាម ដើម្បីអនុវត្តន៍គម្រោង ដាំព្រៃឈើ និងស្ដារទេសភាពឡើងវិញ ដោយមានទុនវិនិយោគចំនួន ៥០លានដុល្លារ អាមេរិក សំដៅដាំដើមឈើចំនួន ២២,៥លានដើម នៅលើផ្ទៃដី ៣០.៥០០ហិចតា បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍជីវៈចម្រុះ និងបំពេញបន្ថែមរបររកស៊ីប្រកបដោយ និរន្តរភាពសម្រាប់ប្រជាជនជាង ១៧ ពាន់គ្រួសារ។ លោក Nitin Kapoor សង្ឃឹមថា គម្រោងដាំដើមឈើ និងស្ដារទេសភាពនៅវៀតណាម នឹងក្លាយជាគម្រោងសាកល្បង ក្នុងផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទ COP២៦ តាមនោះលើកទឹកចិត្តអង្គការ និងសហគ្រាសផ្សេងទៀត រួមគ្នាធ្វើសកម្មភាព ដើម្បីគោលដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ