នៅទីនេះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកបុណ្យចូលឆ្នាំប្រពៃណីរបស់ឡាវជាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន និងផ្ទុយទៅវិញ ហេតុដូច្នេះ ការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺជាការបង្ហាញឱ្យឃើញនូវភក្តីភាព និងបង្ហាញពីសាមគ្គីនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាមនិងឡាវផងដែរ។
ជាការឆ្លើយតបវិញ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane បានអះអាងថា ស្ថានទូតឡាវប្រចាំនៅវៀតណាម នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ក្នុងការតាមដាននិងលើកកម្ពស់ការអនុវត្តរាល់កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕