ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Le Van Thanh ៖ ផែនការមេអគ្គិសនីលេខ ៨ ត្រូវ​ដាក់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិជាចម្បង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ មេសា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានអញ្ជើញដឹកនាំសន្និសីទតាមអនឡាញជាមួយមូលដ្ឋាននានាស្តីពីការសុក្រិតផែនការមេអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (ផែនការមេលេខ ៨)។
ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Le Van Thanh ៖ ផែនការមេអគ្គិសនីលេខ ៨ ត្រូវ​ដាក់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិជាចម្បង - ảnh 1សន្និសីទតាមអនឡាញជាមួយមូលដ្ឋាននានាស្តីពីការសុក្រិតផែនការមេអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (ផែនការមេលេខ ៨)

នៅក្នុងសន្និសីទនេះ បណ្ដាមូលដ្ឋានបានឯកភាពខ្ពស់ជាមួយទស្សនៈ ទិសដៅ ការណែនាំ និងរបៀបធ្វើយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់របស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី សំដៅធានាសន្តិសុខថាមពល; រៀបចំប្រភពថាមពលអគ្គិសនីឲ្យបានសមស្របរវាងតំបន់នានា;កាត់បន្ថយការចំណាយវិនិយោគលើប្រព័ន្ធបញ្ជូនអគិសនី ហើយតាមនោះកាត់បន្ថយថវិកាវិនិយោគជាអតិបរមា ធានាតម្លៃអគ្គិសនីក្នុងកម្រិតសមរម្យ និងអនុវត្តន៍រាល់ការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមអំពីការកាត់បន្ថយការបញ្ចេញឧស្ម័ន។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh បានអះអាងពីទស្សនៈដោយឥតងាករេរបស់រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីគឺត្រូវពង្រីកគុណសម្បត្តិរបស់មូលដ្ឋាន ប៉ុន្តែត្រូវដាក់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិជាចម្បង ធានាសន្តិសុខថាមពលជាតិ សន្សំសំចៃថវិកាវិនិយោគសង្គម។ ក្នុងបរិបទ ដែលការផ្ទេរប្តូរថាមពលបៃតង និងស្អាតបានប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លានៅលើពិភពលោក ជាពិសេសគឺក្រោយពីសន្និសីទលើកទី ២៦ នៃភាគីនានាដែលបានចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ហើយវៀតណាមបានប្តេជ្ញាចិត្តនាំយកការបញ្ចេញឧស្ម័នសុទ្ធមក "សូន្យ" នៅឆ្នាំ ២០៥០ នោះ ផែនការមេអគ្គិសនីលេខ ៨ នឹងតម្រង់ទិសដៅដំណើរការវិនិយោគ ការអភិវឌ្ឍផ្នែកថាមពលនិយាយរួម និងអគ្គិសនីនិយាយដោយឡែកក្នុងដំណាក់កាលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើឲ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មទទួលយកមតិយោបល់ជាបន្ទាន់ ដោយផ្អែកលើគោលការណ៍រួម ហើយសុក្រិតសេចក្តីព្រាងផែនការមេអគ្គិសនីលេខ ៨ ដើម្បីក្រុមប្រឹក្សាវាយតម្លៃជាតិអនុម័ត មុនពេលដាក់ជូនលោកនាយករដ្ឋមន្ត្រីក្នុងខែមេសា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ