ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអង់គ្លេស

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេសតាមសេចក្តី​អញ្ចើញ​របស់​រដ្ឋាភិបាលអង់គ្លេសនិងអៀកឡង់ខាងជើង នាថ្ងៃទី១៤មេសា​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាព​អាជីវកម្មវៀតណាម-អង់គ្លេស។
ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអង់គ្លេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អង់គ្លេស។ (vietnamplus.vn)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេសតាមសេចក្តី​អញ្ចើញ
​របស់​រដ្ឋាភិបាលអង់គ្លេសនិងអៀកឡង់ខាងជើង នាថ្ងៃទី១៤មេសា​ឧបនាយក​រដ្ឋ
មន្ត្រី​វៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាព​អាជីវកម្មវៀតណាម
-អង់គ្លេស។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា
វៀត​ណាម​យកចិត្តទុកដាក់ផ្លាស់ប្តូរថ្មីបរិយាកាស​អភិវឌ្ឍន៍​និងវិនិយោគចីរភាព
ជា​និច្ចកាល​ចាត់ទុកភាពងាយស្រួលនិង​ជោគជ័យ​របស់អង្គភាពអាជីវកម្មបរទេស
ក្នុង​នោះ​​មានអង្គភាពអាជីវកម្មអង់គ្លេសដែល​កំពុងរកស៊ីនៅវៀតណាមដូចជាភាព​
ងាយ​ស្រួលនិងជោគជ័យរបស់ខ្លួន។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុក
ថា ការ​ដែល​ប្រទេសមួយចំនួន​ក្នុង​នោះមានអង់គ្លេសមិនទាន់ទទួលស្គាល់វៀត
ណាមមាន​ខឿន​សេដ្ឋកិច្ចទីផ្សារ​ជា​ឧបស័គ្គដ៏ធំធេងចំពោះវៀតណាមក្នុងដំណើរការ
អភិវឌ្ឍន៍។ លោកបាន​អំពាវនាវ​​មជ្ឈដ្ឋានអង្គភាពអាជីវកម្មអង់គ្លេសមានឥទ្ធិពល
ដើម្បីរដ្ឋអំណាច​អង់គ្លេស​គាំទ្របែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនិងសម្ដែង
ជំនឿជាក់ទៅ​លើ​លទ្ធភាពទទួលបាន FTA ទ្វេភាគីវៀតណាម- EUក្នុងឆ្នាំ២០១៤។

        នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Vu Van Ninh រួមជាមួយគណៈ​ប្រតិភូ​បានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញនៅ​ផ្លាក់​ដែលឆ្លាក់
ឈ្មោះលោកនៅអាគ៌ា New Zealand House នៅរដ្ឋធានីឡុង៕

ប្រតិកម្មទៅវិញ